Cambodia
ព័ត៌មានលំអិត

Image
ពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច

ថ្ងៃទី ០៩ ខែ តុលា ឆ្នាំ ២០២៦

ខេត្តបាត់ដំបង៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៨ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ចំនួន ២ ០០១ នាក់ នារី ១ ២៥១ នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា នៅវិមានប្រសិទ្ធពរ ខេត្តបាត់ដំបង។

សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៨ និងទទួលស្គាល់ជាផ្លូវការនៅឆ្នាំ២០០៦។ សាកលវិទ្យាល័យបានពង្រីកការបណ្តុះបណ្តាលចាប់ពីថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ រហូតដល់ថ្នាក់បណ្ឌិត ដោយបានចូលរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្ស និងផ្គត់ផ្គង់កម្លាំងពលកម្មដែលមានចំណេះដឹង និងជំនាញស្របតាមតម្រូវការទីផ្សារការងារ។ ជាមួយគ្នានេះការអប់រំក៏បានផ្តល់មូលដ្ឋានចំណេះដឹង និងជំនាញដល់និស្សិតអាចយកទៅប្រកបអាជីវកម្ម និងការបង្កើតមុខរបរផ្ទាល់ខ្លួន។

ក្នុងរយៈពេលកន្លងមក រាជរដ្ឋាភិបាលបានចាត់ទុកវិស័យអប់រំ និងការអភិវឌ្ឍធនធានមនុស្សជាអាទិភាពសំខាន់ ដោយបានធ្វើកំណែទម្រង់ជាបន្តបន្ទាប់ សំដៅលើកកម្ពស់គុណភាពអប់រំ និងការបណ្តុះបណ្តាលជំនាញឱ្យស្របតាមតម្រូវការរបស់ទីផ្សារការងារ និងឧស្សាហកម្ម។ ការអភិវឌ្ឍវិស័យអប់រំបាននិងកំពុងចូលរួមយ៉ាងសំខាន់ក្នុងការកសាងសង្គមពុទ្ធិ ការលើកកម្ពស់ផលិតភាព និងសមត្ថភាពប្រកួតប្រជែងរបស់ធនធានមនុស្ស ព្រមទាំងរួមចំណែកដល់ការសម្រេចចក្ខុវិស័យអភិវឌ្ឍន៍របស់កម្ពុជា។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7

រូបភាព Gallery
1 / 1
Gallery image