Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំសាមញ្ញ របស់គណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ «គ.ជ.ក.ប.»

ថ្ងៃទី ០៩ ខែ តុលា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃអង្គារ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាសមាជិកគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ «គ.ជ.ក.ប.» បានអញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញរបស់ គ.ជ.ក.ប. ក្រោមអធិបតីភាព លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យ ពិភាក្សា និងផ្តល់ធាតុចូលលើ៖
១. សេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពការងារ ៩ខែ ឆ្នាំ២០២៦ របស់ គ.ជ.ក.ប.
២. របាយការណ៍អំពីការសិក្សាជាមូលដ្ឋានលើប្រព័ន្ធកិច្ចការពារអ្នកប្រើប្រាស់នៅកម្ពុជា។

ការចូលរួមតំណាងក្រសួងសុខាភិបាល ក្នុងយន្តការអន្តរក្រសួងនៃ គ.ជ.ក.ប. នេះ គឺជាការរួមចំណែកដ៏សំខាន់ក្នុងការពង្រឹងកិច្ចការពារសិទ្ធិ និងផលប្រយោជន៍របស់អ្នកប្រើប្រាស់ ជាពិសេសការធានាសុវត្ថិភាព និងគុណភាពនៃផលិតផល និងសេវាកម្មនានា ដែលពាក់ព័ន្ធនឹងសុខភាពសាធារណៈ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមអនុប្រធានអចិន្ត្រៃយ៍ ឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក សមាជិកា នៃ គ.ជ.ក.ប. លោក លោកស្រី ជាជំនួយការ និងក្រុមលេខាធិការដ្ឋាននៃ គ.ជ.ក.ប.។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7

រូបភាព Gallery
1 / 1
Gallery image