Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំស្តីពី ការលើកកម្ពស់តួនាទីរបស់វិទ្យាស្ថានជាតិស្តិតិ និងការពង្រឹងការគ្រប់គ្រងទិន្នន័យស្ថិតិក្នុងក្របខ័ណ្ឌក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាល។

ថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងក្រុមការងារ បានចូលរួមកិច្ចប្រជុំស្តីពី ការលើកកម្ពស់តួនាទីរបស់វិទ្យាស្ថានជាតិស្តិតិ និងការពង្រឹងការគ្រប់គ្រងទិន្នន័យស្ថិតិ ក្នុងក្របខ័ណ្ឌក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាល ដែលប្រព្រឹត្តទៅនៅ ក្រោមអធិបតីភាពឯកឧត្តម យក់ ប៊ុណា  រដ្ឋលេខាធិការប្រចាំការ នៃក្រសួងមុខងារសាធារណ:។

កិច្ចប្រជុំដ៏មានសារ:សំខាន់នេះ បានដំណើរការពេញមួយព្រឹក ក្នុងនោះបានផ្តោតការពិភាក្សាសំខាន់លើ៖ (១)ការធ្វើឱ្យប្រសើរឡើងសមត្ថភាពការងារទិន្នន័យស្ថិតិ  របស់វិទ្យាស្ថានជាតិស្ថិតិ រាប់ទាំងតួនាទីក្នុងការគ្រប់គ្រងទិន្នន័យស្ថិតិ ការកសាងគោលការណ៍ និងការកសាងសមត្ថភាពធនធានមនុស្ស ជាដើម (២)ការចាត់តាំង ឬពង្រឺងអង្គភាពទទួលខុសត្រូវលើការងារទិន្នន័យ និងស្ថិតិ តាមក្រសួង ស្ថាប័ននានា ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និង(៣)ឯកភាពលើកិច្ចការដែលត្រូវអនុវត្តនៅពេលខាងមុខសំដៅពង្រឹង និងពង្រីកការងារទិន្នន័យស្ថិតិ ឲ្យកាន់តែប្រសើរ។

គួរកត់សំគាល់ថា កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួម ពីឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោក លោកស្រី ជាតំណាងនៃក្រសួង ស្ថាប័ន របស់រាជរដ្ឋាភិបាល ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រី នៃក្រសួងផែនការ និងវិទ្យាស្ថានជាតិស្តិតិ  ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធនៃ ក្រសួងមុខងារសារធារណ: និងអ្នកពាក់ព័ន្ធផ្សេងទៀត ផងដែរ។

Image 1
Image 2
Image 3
Image 4

រូបភាព Gallery
1 / 1
Gallery image