Cambodia
ព័ត៌មានលំអិត

Image
ការចុះពិនិត្យ និងគាំទ្រការបម្រើសេវាសុខាភិបាល នៅមន្ទីរពេទ្យបង្អែកខេត្តកំពត។

ថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០២៦

ខេត្តកំពត៖ ថ្ងៃព្រហស្បតិ៍ ទី៨ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ថុង សុខហ៊ាន រដ្ឋលេខាធិការក្រសួងសុខាភិបាល ទទួលបន្ទុកចុះជួយពង្រឹង គុណភាពសេវាមន្ទីរពេទ្យខេត្ត បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព និងដឹកនាំកិច្ចប្រជុំ ដើម្បីស្វែងយល់ ពីបញ្ហាប្រឈម និងចំណុចខ្វះខាត នៅមន្ទីរពេទ្យបង្អែកខេត្តកំពត។

ការចុះអភិបាល គឺធ្វើឡើងក្នុងគោលបំណងជួយគាំទ្រ លើផែនការសម្មភាពរបស់មន្ទីរពេទ្យ និងជួយពង្រឹងគុណភាព សមត្ថភាព ការយាមប្រចាំការ ២៤ម៉ោង /២៤ម៉ោង ការបម្រើសេវាផ្នែកសង្គ្រោះបន្ទាន់ ផ្នែកវះកាត់ ផ្នែកអមវេជ្ជសាស្ត្រ ការរៀបចំឯកសារអ្នកជំងឺ ការរៀបចំឯកសារផ្សេងៗរបស់មន្ទីរពេទ្យ និងការប្រើប្រាស់ថវិកា ដើម្បីអភិវឌ្ឍន៍ មន្ទីរពេទ្យ ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព។ បន្តពង្រឹងសោភ័ណ្ឌភាព ទីធ្លា អនាម័យ ហេដ្ឋារចនាសម្ព័ន្ធ និងឯកសណ្ឋាន របស់បុគ្គលិក និងការបម្រើសេវា លំហូរ ជំងឺនៅ កន្លែងចុះឈ្មោះ OPD និង នៅបញ្ជរបង់ប្រាក់។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋលេខាធិការ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីបុគ្គលិកសុខាភិបាលទាំងអស់ ដែលបានខិតខំប្រឹងប្រែងរៀបចំសោភ័ណភាពទីធ្លា អនាម័យ ហេដ្ឋារចនាសម្ព័ន្ធ សណ្តាប់ធ្នាប់ឯកសណ្ឋានបុគ្គលិក និងការផ្តល់សេវាពិនិត្យ ថែទាំ ព្យាបាលជំងឺជូនប្រជាពលរដ្ឋបានល្អប្រសើរ ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណ ពីឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ជូនដល់មន្ត្រីសុខាភិបាលទាំងអស់ ដែលកំពុងបំពេញភារកិច្ចយ៉ាងសកម្ម នៅក្នុងមន្ទីរពេទ្យផងដែរ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9

រូបភាព Gallery
1 / 1
Gallery image