Cambodia
ព័ត៌មានលំអិត

Image
រដ្ឋមន្រ្តីសុខាភិបាល៖ «បន្ថែមពីលើការធ្វើបដិសណ្ឋារកិច្ច មូលដ្ឋានថែទាំព្យាបាលត្រូវផ្តោតការយកចិត្តទុកដាក់ លើការងារសហគមន៍ និងការងារគ្រប់គ្រងទិន្នន័យអ្នកជំងឺឱ្យកាន់តែបានគ្រប់ជ្រុងជ្រោយ»

ថ្ងៃទី ១៣ ខែ តុលា ឆ្នាំ ២០២៦

ថ្ងៃអង្គារ ២កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ចាប់ពីម៉ោង ២:០០នាទីរសៀល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍លើកទី១៣៦ ដែលមានមន្រ្តីសុខាភិបាល គ្រប់ឋានានុក្រម ក្រោមឱវាទក្រសួងសុខាភិបាលចូលរួមតាមប្រព័ន្ធវីដេអូ សន្និសីទ(Zoom)សរុបចំនួន ៣៨៩០នាក់។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានផ្ញើការសួរសុខទុក្ខប្រកបដោយក្តីនឹករលឹក ព្រមទាំងបានឧទ្ទិស និងចែករំលែកនូវកុសលផលបុណ្យ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលទាំងអស់ ឱ្យមានសុខភាពល្អបរិបូរណ៌ កម្លាំងកាយមាំមួន បញ្ញាភ្លឺថ្លា និងទទួលបានជោគជ័យគ្រប់ភារកិច្ចការងារ។ ជាមួយគ្នានេះ ឯកឧត្តមសាស្ត្រាចារ្យក៏បានរំលឹកជូនដល់ថ្នាក់ដឹកនាំ និងបុគ្គលិកសុខាភិបាល បន្តបង្កើនប្រសិទ្ធភាពការងារជាពិសេសលើការងារចាក់វាក់សាំង និង ការងារបំពេញព័ត៌មានអ្នកជំងឺ ឱ្យបានទាន់ពេលវេលា និងជំរុញឱ្យមន្រ្តីសុខាភិបាល សម្រេចបានសមិទ្ធផលដែលលើសពីអ្វីដែលអាចទទួលបានតាមការងារធម្មតា។

ជាកិច្ចបន្ត ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីបានផ្តល់ជូនបទបឋកថាលើនិយមន័យនៃគោលបំណង (objective) ដែលគោលបំណងនេះជាអ្នកកំណត់ ឬបំពេញគោលដៅរបស់អង្គភាព និងស្ថាប័នតាមរយៈសកម្មភាពរបស់យើងទាំងអស់គ្នា។
ក្នុងកម្មវិធីនេះក៏មានបទបង្ហាញរបស់មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ដែលបានរៀបរាប់ពី វឌ្ឍនភាព និងសមិទ្ធិផលនៃការផ្តល់សេវាសុខាភិបាលរបស់មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ដោយផ្តោតលើការបង្កើនសមត្ថភាពបុគ្គលិកតាមរយៈការបណ្តុះបណ្តាលបន្ត ដែលសមស្របទៅតាមជំនាញចាំបាច់ក្នុងការបម្រើសេវា និងកិច្ចសហប្រតិបត្តិការលើការបង្កើនគុណភាពសេវា។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19

រូបភាព Gallery
1 / 1
Gallery image