Cambodia
ព័ត៌មានលំអិត

Image
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ និងក្រុមគ្រូពេទ្យឯកទេសនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីពិនិត្យវឌ្ឍនភាព និងដំណើរការបច្ចេកទេស នៃការអនុវត្តគម្រោងវះកាត់ផ្សាំសរីរាង្គ (ជាពិសេសការផ្សាំតម្រងនោម)។

ថ្ងៃទី ១៣ ខែ តុលា ឆ្នាំ ២០២៦

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ និងក្រុមគ្រូពេទ្យឯកទេសនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីពិនិត្យវឌ្ឍនភាព និងដំណើរការបច្ចេកទេស នៃការអនុវត្តគម្រោងវះកាត់ផ្សាំសរីរាង្គ (ជាពិសេសការផ្សាំតម្រងនោម)។

កិច្ចប្រជុំមានការអញ្ជើញចូលរួមយ៉ាងយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំនៃ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ និងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ក្នុងគោលបំណងប្រមូលផ្តុំធនធានក្រុមគ្រូពេទ្យជំនាញ ពង្រឹងការតភ្ជាប់បណ្តាញសហប្រតិបត្តិការអន្តរមន្ទីរពេទ្យ និងពិនិត្យលទ្ធភាពពង្រីកសេវានេះទៅកាន់បណ្តាមន្ទីរពេទ្យជាតិផ្សេងៗទៀតនាពេលខាងមុខ។

នៅក្នុងឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានផ្តល់នូវការណែនាំជាយុទ្ធសាស្ត្រដល់ថ្នាក់ដឹកនាំ និងក្រុមគ្រូពេទ្យបច្ចេកទេសវះកាត់ផ្សាំសរីរាង្គ ដោយផ្តោតលើចំណុចគន្លឹះរួមមាន៖
-ការពង្រឹងសមត្ថភាព៖ ត្រូវបន្តបង្កើនការបណ្តុះបណ្តាលជំនាញឯកទេសឱ្យបានច្បាស់លាស់ និងស៊ីជម្រៅ។
- ការកសាងក្របខណ្ឌស្តង់ដា៖ ត្រូវរៀបចំឱ្យមានស្តង់ដា និងពិធីសារវេជ្ជសាស្ត្រ (Protocol) ត្រឹមត្រូវ ព្រមទាំងមានការចែករំលែកបទពិសោធន៍រវាងក្រុមគ្រូពេទ្យឯកទេស។
-កិច្ចសហប្រតិបត្តិការអន្តរជាតិ៖ ត្រូវសហការឱ្យបានស្អិតរមួតជាមួយអ្នកជំនាញអន្តរជាតិ ដើម្បីពង្រឹងសមត្ថភាពបច្ចេកទេស បន្តការបណ្តុះបណ្តាល និងធានាឱ្យបាននូវនិរន្តរភាពនៃការផ្តល់សេវាក្នុងរយៈពេលវែង។

ជាទីបញ្ចប់ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ និងក្រើនរំលឹកដល់ក្រុមគ្រូពេទ្យទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវ «គោលការណ៍ស្នូលទាំង ៤» ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ រួមមាន៖
១. ត្រូវមានសមត្ថភាពគ្រប់គ្រាន់
២. ត្រូវធានាសុវត្ថិភាពខ្ពស់បំផុតជូនអ្នកជំងឺ
៣. ត្រូវមានសីលធម៌វិជ្ជាជីវៈ
៤. ត្រូវមានសមធម៌ក្នុងការបម្រើសេវាពុំមានការរើសអើង។

ក្រសួងសុខាភិបាល បន្តប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការលើកកម្ពស់គុណភាពសេវាថែទាំសុខភាពកម្រិតខ្ពស់ ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ និងឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល។

រាជធានីភ្នំពេញ៖ នៅទីស្តីការក្រសួងសុខាភិបាល នាព្រឹកថ្ងៃអង្គារ ទី១៣ ខែតុលា ឆ្នាំ២០២៦

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16

រូបភាព Gallery
1 / 1
Gallery image