Cambodia
ព័ត៌មានលំអិត

Image
វគ្គបណ្តុះបណ្តាលស្តីពី សមភាពយេនឌ័រ និងបរិយាបន្នសង្គម សម្រាប់នាយកដ្ឋាន ការពារសុខភាព នាយកដ្ឋានសេវាសុខភាព/ការិ.ធានាគុណភាពសេវា និងមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក។

ថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ២០២៦

ខេត្តកំពត៖ ថ្ងៃអង្គារ ទី១៣ ខែតុលាឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត ប៉ែន រិកស៊ី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបញ្ជ្រាបយេនឌ័រ (GMAG) នៃក្រសួងសុខាភិបាល បានអញ្ជើញចូលរួមជាអធិបតីក្នុងវគ្គបណ្តុះបណ្តាលស្តីពី សមភាពយេនឌ័រ និងបរិយាបន្នសង្គម សម្រាប់នាយកដ្ឋាន ការពារសុខភាព នាយកដ្ឋានសេវាសុខភាព/ការិ.ធានាគុណភាពសេវា និងមជ្ឈមណ្ឌល ជាតិគាំពារមាតា និងទារក នៅសណ្ឋាគារខេមរា កំពត។

គោលបំណងនៃវគ្គបណ្តុះបណ្តាលរួមមាន៖
-បង្កើនការយល់ដឹងពីទស្សនៈគន្លឹះ នៃសមភាពយេនឌ័រ និងបរិយាបន្នសង្គម (GESI)
-ផ្តល់ឱ្យអ្នកចូលរួមនូវចំណេះដឹង និងឧបករណ៍នៃការបញ្រ្ជាបសមភាពយេនឌ័រ និងបរិយាបន្នសង្គម
-បង្កើនជំនាញដល់ក្រុមការងារបញ្ជ្រាបយេនឌ័រនៃក្រសួងសុខាភិបាល ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងការបញ្រ្ជាបសមភាពយេនឌ័រ និងបរិយាបន្នសង្គម (GESI)។

លទ្ធផលរំពឹងទុក៖
-អ្នកចូលរួមនឹងយល់ពីគោលគំនិត GESI និងការអនុវត្តការបញ្ចូល GESI ក្នុងវិស័យសុខាភិបាល
-អ្នកចូលរួមនឹងធ្វើសមាហរណកម្ម GESI នៅក្នុងការងារបស់ខ្លួនក្នុងវិស័យសុខាភិបាល។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9

រូបភាព Gallery
1 / 1
Gallery image