Cambodia
ព័ត៌មានលំអិត

Image
ចុះពិនិត្យមើលស្ថានភាព គ្រោះទឹកជំនន់ និងជំនន់ទឹកភ្លៀង លិចមូលដ្ឋានសុខាភិបាល។

ថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០២៦

ខេត្ត​ពោធិ៍សាត់​៖ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត សាន់ សាប់អី រដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ  ក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ខូយ ឌី អនុរដ្ឋលេខាធិការ រួមទាំងក្រុមការងារគ្រោះមហន្តរាយមន្ទីរ សុខាភិបាលខេត្តពោធិសាត់ និងការិយាល័យស្រុកប្រតបត្តិ ក្រគរ បានចុះពិនិត្យមើលស្ថានភាពទឹកជំនន់ទឹកភ្លៀង​ ជន់លិចមន្ទីរពេទ្យបង្អែក ស្រុកក្រគរ ខេត្ត​ពោធិ៍សាត់ ដែលប៉ះពាល់ដល់ការបម្រើសេវាមួយចំនួន។

ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារបានឱ្យខាងមន្ទីរពេទ្យ ជន្លៀសជញ្ជូនសម្ភារ បរិក្ខារពេទ្យ និងឧបករណ៍ផ្សេងៗ ចេញឱ្យបានទាន់ពេល ដើម្បីកុំឱ្យរងការខូចខាតដោយសារការជន់លិច​ ព្រមទាំងជន្លៀសអ្នកជំងឺទៅសម្រាកនៅទីតាំង សុវត្ថិភាព​  ដោយ​មាន​ការគាំទ្រ​ពី​អាជ្ញាធរមូលដ្ឋាន​ និង​បន្តធ្វេីការតាមដានពីស្ថានភាពទឹកជំនន់ ព្រមទាំង បង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត។

នៅរសៀលថ្ងៃដដែលនេះ ទឹកចាប់ផ្តើមស្រកជាបន្តបន្ទាប់ ឯកឧត្តមវេជ្ជបណ្ឌិត បានដឹកនាំក្រុមការងារ ដែលបានមានការចូលរួមពីថ្នាក់ដឹកនាំ ស្រុក លោកគ្រូអ្នកគ្រូយុវជន កងកំលាំង ប្រមាណ ៥០នាក់ ធ្វើការលាងសំអាត អគារ បាញ់ថ្នាំសម្លាប់មេរោគ និងពិនិត្យប្រព័ន្ធអគ្គីសនីឡើងវិញ ដើម្បីត្រៀមរៀបចំដំណើរការ បម្រើសេវាសុខាភិបាលជូនប្អូនប្រជាពលរដ្ឋឡើងវិញ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10

រូបភាព Gallery
1 / 1
Gallery image