ថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០២៦
ខេត្តកោះកុង៖ ថ្ងៃពុធ ទី១៤ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ថុង សុខហ៊ាន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព និងស្វែងយល់អំពីបញ្ហាប្រឈម នៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង។
ក្នុងឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីលះបង់ និងកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រី បុគ្គលិកសុខាភិបាលទាំងអស់ ដែលបានរៀបចំសោភ័ណ្ឌភាព បរិស្ថាន អនាម័យ ឯកសណ្ឋាន បដិសណ្ឋារកិច្ច និងការបម្រើសេវាពិនិត្យ ព្យាបាលជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ។
ជាមួយគ្នានេះ ឯកឧត្តមសាស្ត្រាចារ្យ បានណែនាំឲ្យបន្តពង្រឹងបន្ថែមលើចំណុចមួយចំនួនរួមមាន៖
១.បន្តពង្រឹងគុណភាព និងសមត្ថភាពផ្នែកសង្គ្រោះបន្ទាន់ វះកាត់ និងអមវេជ្ជសាស្ត្រ
២.រៀបចំប្រព័ន្ធគ្រប់គ្រងឯកសារអ្នកជំងឺ និងរដ្ឋបាល ឱ្យបានកាន់តែល្អ
៣.គ្រប់គ្រងការប្រើប្រាស់ថវិកាអភិវឌ្ឍន៍មន្ទីរពេទ្យឲ្យមានតម្លាភាព និងប្រសិទ្ធភាពខ្ពស់។
ជាចុងក្រោយ ឯកឧត្តមសាស្ត្រាចារ្យ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងការថ្លែងអំណរគុណពី ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រី ជូនចំពោះមន្ត្រីសុខាភិបាលទាំងអស់ និងលើកទឹកចិត្តឲ្យបន្តខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋឲ្យកាន់តែប្រសើរ។