Cambodia
ព័ត៌មានលំអិត

Image
ភាពជោគជ័យរបស់វិស័យសុខាភិបាល មិនត្រឹមតែការយកចិត្តទុកដាក់ក្នុងពេលចុះពិនិត្យនោះទេ បន្ថែមពីលើនោះគឺការរក្សាឱ្យបាននូវសុវត្ថិភាពជូនអ្នកជំងឺ ដែរត្រូវវាស់វែងតាមគុណភាពសេវាដែលអ្នកជំងឺទទួលបានជារៀងរាល់ថ្ងៃ។

ថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០២៦

ភាពជោគជ័យរបស់វិស័យសុខាភិបាល មិនត្រឹមតែការយកចិត្តទុកដាក់ក្នុងពេលចុះពិនិត្យនោះទេ បន្ថែមពីលើនោះគឺការរក្សាឱ្យបាននូវសុវត្ថិភាពជូនអ្នកជំងឺ ដែរត្រូវវាស់វែងតាមគុណភាពសេវាដែលអ្នកជំងឺទទួលបានជារៀងរាល់ថ្ងៃ។

ទន្ទឹមនឹងនេះ ដើម្បីធានាឱ្យការងារទទួលបានជោគជ័យប្រកបដោយនិរន្តរភាព ចាំបាច់ត្រូវប្រែក្លាយការណែនាំ និងសកម្មភាពចុះពិនិត្យទាំងនេះទៅជាលទ្ធផលជាក់ស្តែង ដែលអាចវាស់វែងបានតាមរយៈគុណភាព សុវត្ថិភាព ប្រសិទ្ធភាពសេវា និងការពេញចិត្តរបស់ប្រជាពលរដ្ឋ។

សកម្មភាពដ៏មានសារៈសំខាន់នេះ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ចំពោះសុខុមាលភាពប្រជាពលរដ្ឋ និងការលើកកម្ពស់សេវាថែទាំសុខភាពប្រកបដោយមនុស្សធម៌ និងភាពកក់ក្តៅ ក្នុងការលើកកម្ពស់ស្មារតីទទួលខុសត្រូវ និងការបម្រើសេវាប្រកបដោយមនុស្សធម៌។

រាជធានីភ្នំពេញ៖ ថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យការបម្រើសេវាសុខាភិបាល និងសួរសុខទុក្ខអ្នកជំងឺ សំណេះសំណាលជាមួយបុគ្គលិកសុខាភិបាល នៅមន្ទីរពេទ្យកាល់ម៉ែត។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7

រូបភាព Gallery
1 / 1
Gallery image