ថ្ងៃទី ១៧ ខែ តុលា ឆ្នាំ ២០២៦
រាជធានីភ្នំពេញ៖ ថ្ងៃព្រហស្បត្តិ៍ ទី១៦ ខែតុលា ឆ្នាំ២០២៦ ដោយមានភាពចាំបាច់ក្នុងការពិនិត្យ តាមដាន និងពិភាក្សាលើវឌ្ឍនភាពការងារកែលម្អគុណភាព សេវាមណ្ឌលសុខភាព លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ទទួលបន្ទុកការងារបច្ចេកទេសសេវាសុខភាពបឋម នៅមូលដ្ឋានកម្រិតមណ្ឌលសុខភាព ក្នុងខេត្តចំនួន ១៣ បានដឹកនាំកិច្ចប្រជុំស្ដីពី ការពិនិត្យវឌ្ឍនភាព នៃការកែលម្អគុណភាពសេវាមណ្ឌលសុខភាព ប្រចាំ កញ្ញាខែ ឆ្នាំ២០២៦ សម្រាប់ខេត្តទាំង១៣ តាមប្រព័ន្ធនិមិត្ត (Zoom)។
កិច្ចប្រជុំខាងលើនេះ ប្រព្រឹត្តទៅតាមរបៀបវារៈ ដូចខាងក្រោម៖
១.បទបង្ហាញរបាយការណ៍រួមស្តីពី លទ្ធផលការងារកែលម្អសេវាមណ្ឌលសុខភាពទាំង ១៣ខេត្ត រយៈពេល ៩ខែ ឆ្នាំ២០២៦ និងការពិភាក្សា
២.បទបង្ហាញសេចក្តីព្រាងទម្រង់ផែនការសកម្មភាព កែលម្អគុណភាពសេវាមណ្ឌលសុខភាព សម្រាប់ឆ្នាំ២០២៧ និងការពិភាក្សា
៣.បទបង្ហាញស្តីពី ការពង្រឹង និងធានាដំណើរការសេវានៅតាមមណ្ឌលសុខភាព ២៤/៧ អនាម័យ បរិស្ថាន និងបន្ទប់ទឹក នៅក្នុងខេត្តត្បូងឃ្មុំ
៤.បទបង្ហាញស្តីពី ការត្រៀមលក្ខណ: និងផែនការសម្រាប់អភិវឌ្ឍមណ្ឌលសុខភាព ដោយមិនប្រើប្រាស់វិស័យឯកជន (Public Private Partnership) ឱ្យមករកចំណូលនៅក្នុងមូលដ្ឋានសុខាភិបាលរដ្ឋ ដោយអនុលោមតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ដែលបានថ្លែងនៅក្នុងពិធីសម្ភោធមន្ទីរពេទ្យហ្លួងម៉ែ នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ និងការចូលរួមគាំទ្រពីអាជ្ញាធរមូលដ្ឋាន លើដំណើរការកែលម្អគុណភាពសេវា ក្នុងបរិបទជំរុញបង្កេីនការថែទាំសុខភាពបឋម (PHC-BIF)
៥.សេចក្តីសន្និដ្ឋាន បូកសរុប និងការកំណត់ថ្ងៃប្រជុំសម្រាប់បូកសរុបការងារប្រចាំឆ្នាំ និងផែនការកែលម្អគុណភាពសេវាឆ្នាំ២០២៧។
កិច្ចប្រជុំតាមប្រព័ន្ធនិម្មិតនេះ មានសារៈសំខាន់ក្នុងការស្វែងយល់ពីវឌ្ឍនភាពការងារជាក់ស្តែង នៅតាមមូលដ្ឋានសុខាភិបាល ផ្តល់ការណែនាំបន្ថែមលេីការកែលម្អសេវាសុខាភិបាល ឱ្យកាន់តែប្រសើរឡើង និងជំរុញឱ្យកាន់តែសកម្មថែមទៀត លេីការងារអប់រំ និងលើកកម្ពស់សុខភាពនៅតាមសហគមន៍ ដើម្បីបន្តការលេីកកម្ពស់សុខភាព និងគុណភាពសេវានៅតាមមណ្ឌលសុខភាព ឱ្យកាន់តែមានប្រសិទ្ធភាព។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោកជំទាវ ឯកឧត្តម រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ក្នុងក្រុមការងារ ១៣ខេត្ត នៃក្រសួងសុខាភិបាល អភិបាលរងនៃគណៈអភិបាលខេត្ត ទទួលបន្ទុកវិស័យសុខាភិបាល ប្រធាន និងអនុប្រធានមន្ទីរសុខាភិបាលខេត្ត ប្រធានការិយាល័យស្រុកប្រតិបត្តិ និងមណ្ឌលសុខភាពមួយចំនួន នៃខេត្តទាំង ១៣ រួមមាន៖ ស្វាយរៀង ព្រៃវែង ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី កំពង់ចាម កំពង់ធំ សៀមរាប បន្ទាយមានជ័យ ព្រះវិហារ និងឧត្តរមានជ័យ សរុបអ្នកចូលរួមចំនួន ៧៨រូប។