Cambodia
ព័ត៌មានលំអិត

Image
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដឹកនាំគណៈប្រតិភូក្រសួងសុខាភិបាល ចូលរួមពិធីបើកកិច្ចប្រជុំលើកទី៧៧ របស់អង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច។

ថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០២៦

រដ្ឋធានីម៉ានីល​ សាធារណរដ្ឋហ្វីលីពីន៖ នាព្រឹកថ្ងៃចន្ទ ៨កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំគណៈប្រតិភូក្រសួងសុខាភិបាល អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំលើកទី៧៧ របស់អង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច ក្រោមមូលប “Weaving Health for All”។

ក្រសួងសុខាភិបាល ឬតំណាងរដ្ឋ សមាជិក និងដែនដី ចំនួន ៣៨ រួមទាំងកម្ពុជា​ បានជួបប្រជុំប្រចាំឆ្នាំ​ ដេីម្បីស្តាប់របាយការណ៍វឌ្ឍនភាពរបស់តំបន់ក៏ដូចជារដ្ឋសមាជិកនីមួយៗ​ ដេីម្បីកំណត់យុទ្ធសាស្រ្តអាទិភាពសម្រាប់ឆ្លេីយតបបញ្ហាប្រឈមទាំងនៅកម្រិតតំបន់និងប្រទេស​ ព្រមទាំងលេីកផែនការថវិកាក្នុងរយ:ពេល៣ឆ្នាំបន្ត​ (២០២៧-២០២៩)​ សម្រាប់ការិយាល័យតំបន់ និងប្រទេស។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19

រូបភាព Gallery
1 / 1
Gallery image