Cambodia
ព័ត៌មានលំអិត

Image
ពិធីប្រកាសទទួលស្គាល់ជាផ្លូវការ «ទីក្រុងទេសចរណ៍គ្មានផ្សែងបារី» សម្រាប់រដ្ឋបាលក្រុងព្រៃវែង នៃខេត្តព្រៃវែង និងប្រគល់វិញ្ញាបនបត្រទទួលស្គាល់ និងពានជ័យលាភី។

ថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០២៦

ខេត្តតាកែវ៖ ព្រឹកថ្ងៃចន្ទ ទី១៩ ខែតុលា ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ជាតំណាងក្រសួងសុខាភិបាល បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងពិធីប្រកាសទទួលស្គាល់ជាផ្លូវការ «ទីក្រុងទេសចរណ៍គ្មានផ្សែងបារី» សម្រាប់រដ្ឋបាលក្រុងព្រៃវែង នៃខេត្តព្រៃវែង និងប្រគល់ពាន និងវិញ្ញាបនបត្រទទួលស្គាល់ជ័យលាភី ដែលជាទីក្រុង ស្រុក ខណ្ឌទី១២ ដែលបានទទួលស្គាល់ដោយក្រសួងទេសចរណ៍។

ជាមួយគ្នានេះដែរ លោកជំទាវរដ្ឋលេខាធិការ ក៏ត្រូវបានអញ្ជើញ ចូលរួមចែករំលែកមតិសំខាន់ៗ ពាក់ព័ន្ធនឹងផលប៉ះពាល់នៃផ្សែងបារី ចំពោះសុខភាពសហគមន៍ និងសារប្រយោជន៍ នៃក្រុងទេសចរណ៍គ្មានផ្សែងបារី ជាមួយនឹងការថ្លែងអំណរគុណដល់តួអង្គពាក់ព័ន្ធទាំងអស់ ដែលបង្កេីតបានជាក្រុងទេសចរណ៍គ្មានផ្សែងបារី និងបានចូលរួមអបអរសាទរនូវការទទួលបានសមិទ្ធិផលដ៏សំខាន់នេះផងដែរ។

ពិធីនេះ រៀបចំឡើងក្រោមអធិបតីភាពឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម វង្ស សេនវិសុត្ស អភិបាលរង នៃគណៈអភិបាលខេត្ត លោកស្រីវេជ្ជបណ្ឌិត អាដា មូដស៊ីរី តំណាងអង្គការសុខភាពពិភពលោកនៅកម្ពុជា និងលោកជំទាវ ឯកឧត្តម ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ មន្ទីរទេសចរណ៍ខេត្ត ថ្នាក់ដឹកនាំមន្ទីរនានាជុំវិញខេត្ត ក្រុមប្រឹក្សាក្រុង និងឃុំ-សង្កាត់ ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្ត លោក លោកស្រីអភិបាល អភិបាលរងក្រុង ស្រុក មន្ត្រីនគរបាល មេឃុំ លោកគ្រូ អ្នកគ្រូ យុវជន សសយក និងសិស្សានុសិស្ស សរុបចំនួន ១៥៦រូប ដែលពិធីនេះ បានប្រារព្ធធ្វើនៅសាលប្រជុំរដ្ឋបាលខេត្តព្រៃវែង។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15

រូបភាព Gallery
1 / 1
Gallery image