Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំលើកទី៣ នៃក្រុមប្រឹក្សាជាតិ ដើម្បីផ្តល់ឋានៈសាស្ត្រាចារ្យ។

ថ្ងៃទី ២៣ ខែ តុលា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំក្រសួងសុខាភិបាល រួមមាន ឯកឧត្តមសាស្រ្តាចារ្យ យិត ស៊ុនណារា ឯកឧត្តមសាស្រ្តាចារ្យ ឡឹម តារា ឯកឧត្តមសាស្រ្តាចារ្យ កុយ វ៉ាន់នី ឯកឧត្តមសាស្រ្តាចារ្យ សាផុនវឌ្ឍនៈ និងឯកឧត្តមសាស្រ្តាចារ្យ ឈា ឆវណ្ណ បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី៣ នៃក្រុមប្រឹក្សាជាតិ ដើម្បីផ្តល់ឋានៈសាស្ត្រាចារ្យ នៃក្រុមប្រឹក្សាជាតិ ដើម្បីផ្តល់ឋានៈសាស្ត្រាចារ្យ ក្នុងព្រះរាជាណាចក្រកម្ពុជា (ក.ជ.ស) ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។

កិច្ចប្រជុំនេះផ្តោតសំខាន់លើការពិភាក្សា រៀបចំកិច្ចដំណើការរបស់ក្រុមប្រឹក្សាជាតិ វាយតម្លៃលើការផ្តល់ឋានៈសាស្ត្រាចារ្យ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល និងកសិកម្ម ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យ និងបទដ្ឋានគតិយុត្តដែលបានកំណត់។ គួររំលឹកផងដែរថា ការផ្តល់ឋានៈសាស្ត្រាចារ្យពីមុនមក ធ្វើឡើងតាមវិស័យរៀងៗខ្លួន ហេតុនេះហើយបានជាតម្រូវឱ្យមានការបង្កើតជាក្រុមប្រឹក្សាជាតិ ដែលមាននិតិវិធីរួមមួយ ឱ្យត្រូវតាមស្តង់ដារតំបន់។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7

រូបភាព Gallery
1 / 1
Gallery image