Cambodia
ព័ត៌មានលំអិត

Image
ពិធីបិទវគ្គបណ្តុះបណ្តាលបន្ត (CME) ស្តីពី «ជំងឺផ្លូវចិត្តដែលមានញឹកញាប់លើកុមារ វ័យជំទង់ និងមនុស្សពេញវ័យ»។

ថ្ងៃទី ២៥ ខែ តុលា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ខូយ ឌី អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានអញ្ជើញជាអធិតបតីពិធីបិទវគ្គបណ្តុះបណ្តាលបន្ត (CME) ស្តីពី «ជំងឺផ្លូវចិត្តដែលមានញឹកញាប់លើកុមារ វ័យជំទង់ និងមនុស្សពេញវ័យ» ដែលរៀបចំដោយនាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន។

តាមរយៈករណីសិក្សាគ្លីនិក ការអនុវត្តជំនាញ និងការចែករំលែកបទពិសោធន៍ វគ្គបានពង្រឹងចំណេះដឹង និងសមត្ថភាពរបស់សិក្ខាកាមក្នុងការសម្គាល់ វាយតម្លៃ គ្រប់គ្រង ផ្តល់ការប្រឹក្សា បញ្ជូន និងតាមដានអ្នកមានបញ្ហាសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន ឯកឧត្តមវេជ្ជបណ្ឌិត ខូយ ឌី បានមានប្រសាសន៍ថា «ការបញ្ចប់វគ្គ មិនមែនជាចំណុចបញ្ចប់ទេ ប៉ុន្តែជាចំណុចចាប់ផ្តើមនៃការអនុវត្ត» និងបានផ្តាំផ្ញើដល់សិក្ខាកាមឱ្យយកចំណេះដឹងទៅអនុវត្ត ចែករំលែកបន្តដល់សហការី និងផ្តោតលើគុណភាព និងភាពបន្តនៃការថែទាំ ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានសេវាសុខភាពផ្លូវចិត្តកាន់តែប្រសើរ។

ក្នុងឱកាសនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ បាន ប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនសិក្ខាកាមទាំងអស់ ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលដោយជោគជ័យ។

វគ្គនេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ក្រោមការគាំទ្រថវិកាពី អង្គការឡូវ៉ែនសហប្រតិបត្តិការអភិវឌ្ឍន៍ប្រចាំកម្ពុជា (Louvain Cooperation) ដោយមានអ្នកចូលរួមសរុប ១០០រូប មកពីមន្ទីរពេទ្យជាតិ មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព នៃរាជធានី-ខេត្តទាំង២៥ និងអង្គការដៃគូ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19

រូបភាព Gallery
1 / 1
Gallery image