Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំពិភាក្សាស្តីពី ការពិនិត្យលើយន្តការទូទាត់សម្រាប់មន្ទីរពេទ្យថ្នាក់ជាតិ។

ថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំក្រុមការងារសុខាភិបាល ចូលរួមក្នុងកិច្ចប្រជុំពិភាក្សាស្តីពី ការពិនិត្យលើយន្តការទូទាត់សម្រាប់មន្ទីរពេទ្យថ្នាក់ជាតិ ដែលរៀបចំដោយ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម នៅទីស្តីការក្រសួងសេដ្ឋកិច្ខ និងហិរញ្ញវត្ថុ។

កិច្ចប្រជុំបានផ្តោតលើចំណុចសំខាន់មួយចំនួនមានដូចជា៖ (១)ការពិនិត្យមើលពីសារបាន ក៏ដូចជាការវិវត្ត នៃប្រព័ន្ធគាំពារសង្គម និងការធានារ៉ាប់រងផ្នែកសុខភាព ទាក់ទិននឹងមូលនិធិសមធម៌សុខាភិបាល និងបេឡាជាតិសន្តិសុខសង្គម (ប. ស.ស ) (២)ការពិភាក្សាលើយន្តការ និងបែបទនៃការទូទាត់ជូនទៅអ្នកផ្តល់សេវាសុខភាព ពិសេសសម្រាប់មន្ទីរពេទ្យនៅថ្នាក៎ជាតិ និង(៣)សកម្មភាពជាយុទ្ធសាស្ត្រមួយចំនួន សម្រាប់ថ្ងៃអនាគត រាប់ទាំងសកម្មភាពចំពោះមុខ និងសកម្មភាពនៅពេលបន្តទៅទៀត ដែលរួមមានដូចជាការពិនិត្យមើលឡើងវិញបែបបទ នៃការទូទាត់ជូនមូលដ្ឋានសុខាភិបាល ដែលជាអ្នកផ្តល់សេវា ការជាវសេវាបែបយុទ្ធសាស្ត្រ ការវាយតំលៃបច្ចេកវិទ្យាផ្នែកសុខភាព និងការសិក្សាពីថ្លៃចំណាយលើសេវាជាសរុប ជាដើម។

សូមបញ្ជាក់ថា កិច្ចប្រជុំនេះបានប្រព្រឹត្តក្រោមកិច្ចដឹកនាំរបស់ ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ នៃ ក្រុមប្រឹក្សាជាតិគាំពារសង្គម ព្រមទាំងមានការចូលរួមពី ឯកឧត្តម លោក លោកស្រី តំណាង ក្រសួងសុខាភិបាល និង ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ:   តំណាង ប.ស.ស ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី  នៃ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម និងទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ ព្រមទាំងអ្នកពាក់ព័ន្ធចូលរួមផងដែរ។

Image 1
Image 2
Image 3
Image 4
Image 5

រូបភាព Gallery
1 / 1
Gallery image