Cambodia
ព័ត៌មានលំអិត

Image
រដ្ឋមន្រ្តីសុខាភិបាល៖ «យើងនឹងបន្តខិតខំឆ្ពោះទៅមុខស្របតាមចក្ខុវិស័យសុខាភិបាលរយៈពេលវែង សម្រាប់សុខុមាលភាពប្រជាពលរដ្ឋកម្ពុជា ដោយការធ្វើទំនើបកម្មសុខាភិបាលឱ្យបានកាន់តែជឿនលឿន ឆ្លើយតបបានតម្រូវការ និងតាមការវិវត្តន៍សកលនៃវិទ្យាសាស្ត្រ។»

ថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ រសៀលថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី២ សម្រាប់ខែតុលា ដើម្បីលើកទិសដៅ និងជំរុញការងារបន្ត។ កិច្ចប្រជុំមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្រសួង និងអង្គភាពថ្នាក់កណ្តាល មន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងតាមប្រព័ន្ធ Zoom ប្រធានមន្ទីរសុខាភិបាលខេត្ត។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសនូវចំណុចគន្លឹះ « ១) ជាយុទ្ធសាស្រ្ត៖ យើងត្រូវបញ្ជូលវិស័យសុខាភិបាលឱ្យជាទំនើបកម្មឱ្យបាននៅ ២៥ឆ្នាំខាងមុខ ២) បច្ចេកទេសឱ្យកាន់តែស៊ីជម្រៅ ៣) វិធីសាស្រ្តនៃការស្រាវជ្រាវ​ រួមមាន ប្រសិទ្ធភាពនិងស័ក្តិសិទ្ធភាពការងារ ការស្វែងរកប្រភពធនធាន ការពង្រឹងការបណ្តុះបណ្តាល ការធ្វើទំនើបកម្មនិងនវានុវត្តន៍ និងការសន្និដ្ឋានមួយជាចក្ខុវិស័យសុខាភិបាលសម្រាប់សុខុមាលភាពប្រជាជនកម្ពុជានាពេលខាងមុខ»។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាល ពីគោលនយោបាយ និងយុទ្ធសាស្រ្ត ឱ្យមានជំហររឹងមាំ ព្រមទាំងគោលដៅ និងចក្ខុវិស័យទៅមុខឱ្យបានច្បាស់លាស់។ ក្នុងស្ថានភាពនូវលទ្ធផលឆ្លើយតបបញ្ហាប្រឈម យើងត្រូវមានមធ្យោបាយ និងស្ថិតនៅចំពោះមុខបញ្ហាប្រឈម ដោយត្រូវ «ប្រែក្លាយជាបញ្ហាប្រឈម ឱ្យក្លាយជាឱកាស និងមានលក្ខខណ្ឌសមស្រប» ដើម្បីឈានទៅសម្រេចការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19

រូបភាព Gallery
1 / 1
Gallery image