ថ្ងៃទី ២៧ ខែ តុលា ឆ្នាំ ២០២៦
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ចុះពិនិត្យវឌ្ឍនភាពដំណើរការសាង់សង់អគាររដ្ឋបាល នៅទីស្តីការក្រសួងសុខាភិបាល។
អគាររដ្ឋបាលដែលកំពុងសាងសង់នាពេលនេះ គឺជាការអភិវឌ្ឍថ្មីមួយជំហានទៀតនៅក្នុងវិស័យសុខាភិបាល ដែលចូលរួមមួយចំណែកបន្ថែមឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង ផ្តល់ភាពងាយស្រួល ដល់ការបម្រើសេវាផ្នែករដ្ឋបាល ជាពិសេសការធ្វើបរិវត្តកម្មឌីជីថល ជំរុញទំនើបកម្មវិស័យសុខាភិបាលឱ្យកាន់តែមានលក្ខណៈជឿនលឿន ដើម្បីបម្រើដល់ការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ ដែលជាអាទិភាព របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។
សូមជម្រាបថា អគាររដ្ឋបាលនៃទីស្តីការក្រសួងសុខាភិបាល មានកំពស់១១ជាន់ ស្ថិតនៅលើវិថី សម្តេច ប៉ែន នុត សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាសំណង់អគារថ្មីមួយទៀតនៃវិស័យសុខាភិបាល នឹងបញ្ចប់ការសាង់សង់នៅចុងឆ្នាំ២០២៧ខាងមុនេះ។
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ទី២៧ ខែតុលា ឆ្នាំ២០២៦