Cambodia
ព័ត៌មានលំអិត

Image
រដ្ឋមន្រ្តីសុខាភិបាល៖ «មន្រ្តីសុខាភិបាលនៅតែខិតខំបន្តភាពល្អនៃការបម្រើសេវាសុខភាពជូនប្រជាជនជាមួយនឹងស្នាមញញឹម»។

ថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ២០២៦

ថ្ងៃអង្គារ ១រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ចាប់ពីម៉ោង ២:០០នាទីរសៀល ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ លើកទី១៣៨ ដែលមានមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមចូលរួមតាមប្រព័ន្ធវីដេអូ សន្និសីទ(Zoom) សរុបចំនួន ៣ ៨០១នាក់ ដែលក្នុងនោះមានថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលនៅមន្ទីរពេទ្យបង្អែកស្រុក/ ខេត្ត ចំនួន ១ ៣០២នាក់។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងការអរគុណដល់ថ្នាក់ដឹកនាំ និងបុគ្គលិកសុខាភិបាលគ្រប់កម្រិតដែលបានបង្កើតសមិទ្ធិផលជាច្រើន សម្រាប់ ក្រសួងសុខាភិបាលអាចនាំយកទៅចែករំលែក និងបង្ហាញការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងកិច្ចប្រជុំលើកទី៧៧ របស់អង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច។

ជាកិច្ចបន្ត ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានបន្តជូនបទបាឋកថាលើភាពខុសគ្នារវាងគោលបំណង និងគោលដៅ និងមូលហេតុដែលត្រូវកំណត់គោលបំណង។ ការកំណត់គោលបំណងបានច្បាស់លាស់គឺជាចលករឱ្យមានការប្រមូលផ្តុំធនធានមនុស្ស ដែលជាប្រភពថាមពលឆ្ពោះទៅរកគោលដៅមួយដែលកំណត់។

ក្រុមការងាររបស់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានធ្វើបទបង្ហាញពីសមិទ្ធផល និងការអភិវឌ្ឍមន្ទីរពេទ្យរហូតក្លាយជាអង្គភាពផ្តល់សេវាសាធារណៈគំរូ ដែលសមិទ្ធផលនេះកើតចេញពីការកំណត់ចក្ខុវិស័យរយៈពេលវែង ការកំណត់គោលដៅដែលមានភាពច្បាស់លាស់ក្នុងការពង្រីកសេវា ទំនើបកម្មនៃការបម្រើសេវា កិច្ចសហប្រតិបត្តិការ និងការអនុវត្តសកម្មភាពកែលម្អជាប្រចាំក្នុងការបង្កើនសមត្ថភាពជំនាញរបស់មន្ទីរពេទ្យ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19

រូបភាព Gallery
1 / 1
Gallery image