Cambodia
ព័ត៌មានលំអិត

Image
វេទិកាពិភាក្សា៖ «វេទិកាស្ត្រីដែលមានឥទ្ធិពលនៅកម្ពុជា (Forum of Influential Women in Cambodia)»។

ថ្ងៃទី ០៩ ខែ វិច្ឆិកា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ រសៀលថ្ងៃព្រហស្បត៍ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសក្នុង «វេទិកាស្ត្រីដែលមានឥទ្ធិពលនៅកម្ពុជា (Forum of Influential Women in Cambodia)» ដែលបានប្រព្រឹត្តទៅ នៅសកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច(RULE)។

វេទិកានេះ រៀបចំឡើងដោយស្ថាប័ន Francophone Observatory for Inclusive Development through Gender (OFDIG) សហការជាមួយសកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ក្នុងគោលបំណងចែករំលែកបទពិសោធន៍ ជំរុញបណ្តាញទំនាក់ទំនង បង្កើតចំណេះដឹងដែលអាចយកទៅអនុវត្តបានជាក់ស្ដែង និងគាំទ្រដល់ការផ្តល់អំណាចដល់ស្ត្រី នៅក្នុងវិស័យអភិបាលកិច្ច ភាពជាអ្នកដឹកនាំស្ថាប័ន និងគោលនយោបាយសាធារណៈ។

កម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមជាវាគ្មិនពី អ្នកម្នាង ស៊ីសុវត្ថិ ម៉ែន ច័ន្ទទេវី នាយិកាមជ្ឈមណ្ឌលបេតិកភណ្ឌ និងជាសាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ លោកស្រី Remicard SEREME បេក្ខភាពបណ្ឌិតនីតិសាស្ត្រ វិទ្យាស្ថានសាកលវិទ្យាល័យអឺរ៉ុប ព្រមទាំងអ្នកចូលរួមមកពីអង្គការ Cancham Cambodia, CHRC, AUF, UWS, URDSE, SERVAS IWT, INDRA, សាលា IFC, សកលវិទ្យាល័យ UQAM, UNV និងនិស្សិតនៃសកលវិទ្យាល័យ RULE ជាច្រើននាក់ទៀត។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8

រូបភាព Gallery
1 / 1
Gallery image