Cambodia
ព័ត៌មានលំអិត

Image
ការចុះពិនិត្យវឌ្ឍនភាព និងជំរុញការកែលម្អគុណភាពសេវាសុខាភិបាលនៅតាមមណ្ឌលសុខភាព ជុំទី៣។

ថ្ងៃទី ១០ ខែ វិច្ឆិកា ឆ្នាំ ២០២៦

ខេត្តបន្ទាយមានជ័យ៖ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត នាង ភារិទ្ធ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានចុះអភិបាលគាំទ្រ ពង្រឹងគុណភាពការបម្រើសេវាថែទាំ និងព្យាបាល នៅតាមមណ្ឌលសុខភាពក្នុងខេត្ត បន្ទាយមានជ័យ ។

ការចុះតាមមណ្ឌលសុខភាព បានពិនិត្យលើហេដ្ឋារចនាសម្ព័ន្ធក្នុង និងក្រៅមណ្ឌលសុខភាព ការថែទាំសម្ភារៈបរិក្ខារពេទ្យ ការរក្សាទុកដាក់ឱសថ វ៉ាក់សាំង ធនធានមនុស្ស អាកប្បកិរិយាទំនាក់ទំនង សកម្មភាពការងារ ២៤ម៉ោង/២៤ម៉ោង ការពេញចិត្តរបស់អ្នកជំងឺ និងក្រុមគ្រួសារ ការសហការជាមួយសហគមន៍ មូលដ្ឋានបានល្អប្រសើរ ។

ក្នុងឱកាសនោះដែរ ឯកឧត្តមវេជ្ជបណ្ឌិតក៏បានពាំនាំនូវការផ្តផ្តាំផ្ញើសាកសួរសុខទុក្ខពីឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី ព្រមទាំងថ្លែងអំណរអរគុណ ដល់មន្ត្រីសុខាភិបាលទាំងអស់ដែលបានខិតខំប្រឹងប្រែងកែលម្អបន្តបន្ទាប់ និងបម្រើសេវាថែទាំព្យាបាលជូនប្រជាពលរដ្ឋដោយការទទួលខុសត្រូវខ្ពស់។

មណ្ឌលសុខភាពដែលបានចុះពិនិត្យរួមមាន៖
១)មណ្ឌលសុខភាពសឿ
២)មណ្ឌលសុខភាពចំណោម
៣)មណ្ឌលសុខភាពសំបួរ
៤)មណ្ឌលសុខភាពគោកបល្ល័ង្គ
៥)មណ្ឌលសុខភាពតាឡំ
៦)មណ្ឌលសុខភាពម៉ាឡៃ
៧)មណ្ឌលសុខភាពបឹងបេង
៨)មណ្ឌលសុខភាពអូរស្រឡៅ
៩)មណ្ឌលសុខភាពអូរសំព័រ
១០)មណ្ឌលសុខភាពទួលពង្រ
១១)មណ្ឌលសុខភាពបល្ល័ង្ក។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16

រូបភាព Gallery
1 / 1
Gallery image