ថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០២៦
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញចូលរួមពិធីបើក «ភូមិហ្វ្រង់កូហ្វូនី» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមជាមួយ លោកជំទាវអគ្គលេខាធិការ អង្គការអន្តរជាតិហ្រ្វង់កូហ្វូនី។
ភូមិហ្វ្រង់កូហ្វូនី រៀបចំឡើងចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសួនច្បារវត្តបទុមវតី ក្នុងរាជធានីភ្នំពេញ ក្រោមប្រធានបទ «ស្នាមញញឹមខ្មែរ ស្នាមញញឹមហ្វ្រង់កូហ្វូនី»។ ព្រឹត្តិការណ៍នេះជាទីការតាំងបង្ហាញវប្បធម៌ដ៏សំខាន់ និងបើកចំហជូនសាធារណជនចូលរួមដោយឥតគិតថ្លៃ ដោយមានការចូលរួមពីបណ្ដាប្រទេស និងរដ្ឋាភិបាលជាសមាជិកហ្វ្រង់កូហ្វូនី តាមរយៈស្តង់ពិព័រណ៍ សន្និសីទ ការសម្តែងសិល្បៈ ការតាំងបង្ហាញ និងការបង្ហាញម្ហូបអាហារប្រពៃណី។ ព្រឹត្តិការណ៍នេះមានគោលបំណងផ្សព្វផ្សាយ និងលើកតម្កើងភាពសម្បូរបែបនៃភាសា វប្បធម៌ និងសិល្បៈរបស់សហគមន៍ហ្វ្រង់កូហ្វូនី ក្នុងឱកាសដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០។
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦