Cambodia
⬆️ 0%
ព័ត៌មានលំអិត

Image
ការចុះត្រួតពិនិត្យការដ្ឋានសំណង់ និងវាយតម្លៃប្រគល់ទទួលបញ្ចប់ការងារសាងសង់អគារជីវៈសុវត្ថិភាពមន្ទីរពិសោធន៍កម្រិត៣ (BSL 3) របស់វិទ្យាស្ថានជាតិសុខភាពសាធារណៈ នៃគម្រោងឆ្លើយតបបន្ទាន់នឹងជំងឺកូវីដ-១៩ (COVID-19 ERP)
ថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០១១

នារសៀលថ្ងៃព្រហស្បតិ៍ ៤កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ ដោយទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគម្រោងឆ្លើយតបបន្ទាន់នឹងជំងឺកូវីដ-១៩  (COVID-19 ERP) បានដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យការដ្ឋានសំណង់ និងវាយតម្លៃប្រគល់ទទួលបញ្ចប់ការងារសាងសង់អគារជីវៈសុវត្ថិភាពមន្ទីរពិសោធន៍កម្រិត៣ (BSL 3) របស់វិទ្យាស្ថានជាតិសុខភាពសាធារណៈ នៃគម្រោងឆ្លើយតបបន្ទាន់នឹងជំងឺកូវីដ-១៩ (COVID-19 ERP)។ ជាលទ្ធផល លោកជំទាវនាយកគម្រោង និងក្រុមការងារបានពិនិត្យ និងវាយតម្លៃទទួលយកគុណភាពនៃសំណង់ ដែលបានសាងសង់បញ្ចប់រួចរាល់ ១០០% ទៅតាមផែនការដែលបានគ្រោងទុក និងគោរពតាមអនុលោមភាពលក្ខណៈបច្ចេកទេស ដែលមានចែងក្នុងកិច្ចសន្យា។ 

ការចុះពិនិត្យនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ តំណាងវិទ្យាស្ថានជាតិសុខភាពសាធារណៈ តំណាងធនាគារពិភពលោក តំណាងក្រុមហ៊ុន ASBIC Construction និងក្រុមការងារបច្ចេកទេសដែលពាក់ព័ន្ធរបស់ក្រសួងសុខាភិបាល។

Image 1
Image 2
Image 3
Image 4
Image 5
Image 6