ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ នៅខេត្តកំពង់ស្ពឺ ខេត្តព្រះសីហនុ ខេត្តកោះកុង និងខេត្តប៉ៃលិន នារសៀលថ្ងៃអាទិត្យ ១៤កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល អមដំណើរដោយប្រតិភូ សុខាភិបាល រួមជាមួយ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញទៅអុជធូបបួងសួង នៅទីសក្ការៈបូជាលោកយាយយ៉ាត ស្ថិតនៅភ្នំយ៉ាត ខេត្តប៉ៃលិន ដើម្បីសុំសេចក្តីសុខសប្បាយ សេចក្តីចម្រើន ជាមួយសុខភាពបរិបូណ៍ ជូនដល់ប្រជាពលរដ្ឋ មន្រ្តីរាជការ បុគ្គលិកក្រោមឱវាទទាំងអស់ ដែលកំពុងបំពេញបេសកកម្មលើកកម្ពស់គុណភាពបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋ ឱ្យបានកាន់តែប្រសើរបំផុត ក្នុងវិជ្ជាជីវៈសុខាភិបាល ប្រកបដោយក្រមសីលធម៌ និងទឹកចិត្តករុណា មេត្តាធម៌។