Cambodia
⬆️ 0%
ព័ត៌មានលំអិត

Image
ទិវាសុវត្ថិភាពម្ហូបអាហារពិភពលោកនៅកម្ពុជា ក្រោមប្រធានបទ “ការត្រៀមបង្ការហានិភ័យសុវត្ថិភាពម្ហូបអាហារ”
ថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០២៤

រាជធានីភ្នំពេញ៖ ថ្ងៃពុធ ២រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្ដមវេជ្ជបណ្ឌិត ពាស់ មូស្លីម អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានចូលរួមពិធីទិវាសុវត្ថិភាពម្ហូបអាហារពិភពលោក នៅកម្ពុជាក្រោមប្រធានបទ “ការត្រៀមបង្ការហានិភ័យសុវត្ថិភាពម្ហូបអាហារ” ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រីប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ។

ទិវានេះធ្វើឡើងក្នុងគោលបំណង៖
-បង្កើនការយល់ដឹង អំពីសុវត្ថិភាព ម្ហូបអាហារ និងការត្រៀមខ្លួនជាមុនចំពោះហេតុការណ៍ណាមួយដែលអាចកើតមានឡើងទាក់ទងនឹង សុវត្ថិភាព ម្ហូបអាហារដល់សាធារណជន ជាពិសេសយុវវ័យ ដើម្បីពួកគេអាចដឹងព័ត៌មានទាំងអស់នេះ 
-ដើម្បីជួយបង្កើនសម្លេងរបស់យុវជនស្តីពីសុវត្ថិភាពម្ហូបអាហារឱ្យកាន់ តែទូលំទូលាយ
-លើកកម្ពស់សកម្មភាពបែបច្នៃប្រឌិត និងប្រកបដោយនវានុវត្តន៍ដើម្បី ដោះស្រាយទល់នឹងបញ្ហាប្រឈមនានាពាក់ព័ន្ធ សុវត្ថិភាព ម្ហូបអាហារ

គួរបញ្ជាក់ផងដែរថា ទិវានេះមានការចូលរួមពីឯកឧត្ដម លោកជំទាវ តំណាងក្រសួងពាក់ព័ន្ធ វិស័យឯកជន ព្រមទាំងមានកិច្ចពិភាក្សាតុមូលស្តីពីការធានាសុវត្ថិភាព ម្ហូបអាហារ រួមមានចាប់តាំងពីការដាំដុះការទុកដាក់ម្ហូបអាហារការស្វែងយល់អំពីសុវត្ថិភាពម្ហូបអាហារ ដែលមានវាគ្មិនកិត្តិយសមានពី ក្រសួងសុខាភិបាល រួមមាន លោកឱសថការី អាំង ហុកស្រ៊ុន ប្រធានការិយាល័យ សុវត្ថិភាព ចំណីអាហារ តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រួមជាមួយវិស័យឯកជន។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8