Cambodia
⬆️ 0%
ព័ត៌មានលំអិត

Image
វេទិកាបណ្តាញអេកូទេសចរណ៍បឹងទន្លេសាបប្រចាំឆ្នាំ លើកទី១ ឆ្នាំ២០២៤
ថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០២៤

រាជធានីភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ៣រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល  ឯកឧត្តម សាន់ សាប់អី រដ្ឋលេខាធិការ និងជាសមាជិកគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ បានអញ្ជើញចូលរួម «វេទិកាបណ្តាញអេកូទេសចរណ៍បឹងទន្លេសាបប្រចាំឆ្នាំ លើកទី១ ឆ្នាំ២០២៤»  ក្រោមប្រធានបទ "ការពង្រឹងសេវាកម្មទេសចរណ៍ និងអេកូទេសចរណ៍ ឆ្ពោះទៅរកការលើកកម្ពស់ជីវភាពសហគមន៍ និងការគ្រប់គ្រងធនធានធម្មជាតិតំបន់បឹងទន្លេសាប ប្រកបដោយនិរន្តរភាព” ក្រោមអធិបតីភាព ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគន៍ទេសចរណ៍ និងអេកូទេសចរណ៍។

វេទិកានេះ ជាឱកាសនៃការជួបជុំដ៏សំខាន់មួយ ដោយមានការអញ្ជើញចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ វិស័យឯកជន រួមជាមួយស្ថាប័នដៃគូអភិវឌ្ឍន៍ជាតិ-អន្តរជាតិ និងបងប្អូនប្រជាសហគមន៍មកពីបណ្តារាជធានី ខេត្តទូទាំងប្រទេស ដើម្បីពិភាក្សាអំពីការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍សហគមន៍ និងអេកូទេសចរណ៍នៅតំបន់បឹងទន្លេសាប តាមរយៈយន្តការស្ថាប័នមួយក្រោមចំណុះគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ (គ.ជ.អ.អ.) និងក្រសួងទេសចរណ៍ គឺ “បណ្តាញអេកូទេសចរណ៍បឹងទន្លេសាប”។ 

វេទិកានេះផងដែរ ក៏ជាឱកាសក្នុងការផ្សព្វផ្សាយទៅដល់ប្រជាសហគមន៍នៅទូទាំងប្រទេសអំពីអត្ថប្រយោជន៍សង្គម និងសេដ្ឋកិច្ចនៃគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាសមិទ្ធផលជាប្រវត្តិសាស្ត្ររបស់ប្រទេសជាតិយើង។ មិនតែប៉ុណ្ណោះប្រជាសហគមន៍ ក៏ដូចជាប្រតិបត្តិករទេសចរណ៍ ក្នុងឧស្សាហកម្មទេសចណ៍ទាំងអស់បានសាទរនូវសមិទ្ធផលក្នុងរយៈពេល១ឆ្នាំដំបូងរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នេះ ជាពិសេសគឺការគាំទ្រ និងជឿជាក់លើកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍CLV-DTA របស់រាជរដ្ឋាភិបាលកម្ពុជា។

Image 1
Image 2
Image 3
Image 4
Image 5
Image 6