Cambodia
⬆️ 0%
ព័ត៌មានលំអិត

Image
ទិវាវេជ្ជសាស្ត្រ សល្យសាស្ត្រលើកទី១៣ ការថែទាំលើកទី៨ និងវេជ្ជសាស្ត្របុរាណចិនលើកទី៣
ថ្ងៃទី ២៣ ខែ សីហា ឆ្នាំ ២០២៤

រាជធានីភ្នំពេញ៖​ ថ្ងៃសុក្រ​ ៤រោច ខែស្រាពណ៍ ឆ្នាំរោង​ ឆស័ក​ ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣​ ខែសីហា​ ឆ្នាំ២០២៤ ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិកាក្រសួងសុខាភិបាល​ ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជេីញក្នុងពិធីបើកទិវាវេជ្ជសាស្ត្រ សល្យសាស្ត្រលើកទី១៣ ការថែទាំលើកទី៨ និងវេជ្ជសាស្ត្របុរាណចិនលើកទី៣ ក្រោមប្រធានបទ “នវានុវត្តន៍ វេជ្ជសាស្ត្រ-សល្យសាស្ត្រ ការថែទាំ និងវេជ្ជសាស្ត្របុរាណចិន នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ”​។ 

ពិធីនេះមានការចូលរួមពីសំណាក់ឯកឧត្តមលោកជំទាវសាស្ត្រាចារ្យ វេជ្ជបណ្ឌិត ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយ នាយក នាយករងមន្ទីរពេទ្យជាតិ មជ្ឈមណ្ឌលជាតិ ភ្ញៀវជាតិនិងអន្តរជាតិយ៉ាងច្រើនកុះករ។

ទិវានេះតែងតែប្រារព្ធធ្វើឡើងយ៉ាងទៀងទាត់ជារៀងរាល់ឆ្នាំ​ ក្នុងគោលបំណងផ្តល់​ និងផ្លាស់ប្តូរនូវបទពិសោធន៍ថ្មីៗក្នុងចំណោមអ្នកវេជ្ជសាស្ត្រគ្រប់ឯកទេស គិលានុបដ្ឋាក គិលានុបដ្ឋាកយិការ និងអ្នកបច្ចេកទេសពាក់ពន្ធ័ទាំងឡាយ ដើម្បីពង្រឹងចំណេះជំនាញបច្ចេកទេស ព្រមទាំងក្រមសិលធម៌វិជ្ជាជីវៈ​ ក្នុងការបម្រេីសេវាសុខាភិបាល​ ជូនប្រជាពលរដ្ឋប្រកបដោយគុណភាព សក្ក័សិទ្ធភាព​ ​និងសុវត្ថិភាពខ្ពស់។

ឯកឧត្តមវេជ្ជបណ្ឌិតឯកទេស តាន់ សុគុន នាយកមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ​ បានបញ្ជាក់ជូនអង្គពិធីអំពីវឌ្ឍនភាពយ៉ាងលឿនរបស់មន្ទីរពេទ្យលើគ្រប់វិស័យរួមទាំងខាងឌីជីថលផងដែរ។

ពិធីនេះប្រព្រឹត្តទៅរយៈពេល២ថ្ងែ​ និងមានការបង្ហាញអំពីវេជ្ជសាស្ត្របូរាណចិនផង។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7