សិក្ខាសាលា ស្ដីពីការរៀបចំកិច្ចព្រមព្រៀងសមិទ្ធកម្ម និងបែបបទត្រួតពិនិត្យតាមដាន និងវាយតម្លៃការអនុវត្តផែនការកម្មវិធីផ្អែកលើព័ត៌មានសមិទ្ធកម្ម
ថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០២៤
ខេត្តសៀមរាប៖ នាថ្ងៃសុក្រ ៤រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ៨:៣០នាទីព្រឹក ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងមានការណែនាំរបស់លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត យូ ពិសី អនុរដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា ស្ដីពីការរៀបចំកិច្ចព្រមព្រៀងសមិទ្ធកម្ម និងបែបបទត្រួតពិនិត្យតាមដាន និងវាយតម្លៃការអនុវត្តផែនការកម្មវិធីផ្អែកលើព័ត៌មានសមិទ្ធកម្ម។
គោលបំណង នៃសិក្ខាសាលានេះ ដើម្បីបង្ហាញនូវបែបបទត្រួតពិនិត្យតាមដានវាយតម្លៃការអនុវត្តផែនការកម្មវិធី តាមដានកិច្ចព្រមព្រៀងសមិទ្ធកម្ម និងនីតិវិធីក្នុងការរៀបចំកិច្ចព្រមព្រៀងទាំង៣កម្រិត រួមមាន៖ ១) រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយក្រសួងសុខាភិបាល ២) រវាងរដ្ឋមន្ដ្រីក្រសួង ស្ថាប័ន ជាមួយអ្នកគ្រប់គ្រងកម្មវិធី ៣) រវាងអ្នកគ្រប់គ្រងកម្មវិធី ជាមួយប្រធានអង្គភាពថវិកា ដេីម្បីធ្វេីឱ្យប្រសេីរឡេីងនូវការគ្រប់គ្រងរបាយការណ៍ផែនការថវិកាសមិទ្ធកម្មសុខាភិបាល ស្របតាមគោលនយោបាយយុទ្ធសាស្ដ្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ប្រកបដោយប្រសិទ្ធភាព។
សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពី លោក តឹក សុភឿន អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ លោកឱសថការី ហ៊ុន ហួង អគ្គនាយករង នៃអគ្គនាយកដ្ឋានបច្ចេកទេសសុខាភិបា ប្រធាន-អនុប្រធាននាយកដ្ឋានពាក់ព័ន្ធ នៃក្រសួងសុខាភិបាល និងសិក្ខាកាមតាមបណ្ដារាជធានី ខេត្តទាំង២៥ សរុបចំនួន ៦៤រូប។