Cambodia
ព័ត៌មានលំអិត

Image
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ជើញទទួលជំនួបជាមួយលោក Algernon YAU លេខាធិការក្រសួងពាណិជ្ជកម្ម និងអភិវឌ្ឍន៍សេដ្ឋកិច្ចទីក្រុងហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន។
ថ្ងៃទី ២៥ ខែ មិនា ឆ្នាំ ២០២៥

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ជើញទទួលជំនួបជាមួយលោក Algernon YAU លេខាធិការក្រសួងពាណិជ្ជកម្ម និងអភិវឌ្ឍន៍សេដ្ឋកិច្ចទីក្រុងហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន។

ក្នុងជំនួបនេះ លោក Algernon YAU បានជំរាបជូនប្រតិភូសុខាភិបាលកម្ពុជាអំពីកិច្ចសហប្រតិបត្តិការសំខាន់ៗរវាងប្រទេសទាំងពីរ និងសក្តានុពលសហប្រតិបត្តិការវិស័យផ្សេងៗ រួមទាំងវិស័យសុខាភិបាល ពិសេសផ្នែកមន្ទីរពេទ្យ ។ លោក Algernon YAU បានសំដែងការកោតសរសើរអំពីវឌ្ឍនភាពដ៏រហ័ស និងរឹងមាំនៅកម្ពុជា និងបានរំលឹកពីគោលនយោបាយគំនិតផ្តួចផ្តើម "ខ្សែក្រវ៉ាត់ និងផ្លូវ" (Belt and Road Initiative) ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសុខុមាលភាពសាធារណៈ ជាចម្បង។

នាឱកាសនោះដែរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសំដែងអំណរគុណ និងកោតសសើរពីភាពរីកចម្រើននៃក្រុងហុងកុង និងបានលើកឡើងពីសារៈសំខាន់នៃការចងសម្ព័ន្ធសហប្រតិបត្តិការជាសកល ដើម្បីជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច និងការចែករំលែកចំណេះដឹងក្នុងវិស័យសុខាភិបាល ជាពិសេសការចូលរួមអភិវឌ្ឍសេដ្ឋកិច្ច ក្នុងការគាំទ្រគម្រោងសហប្រតិបត្តិការនានា ដែលនឹងផ្តល់ផលប្រយោជន៍ ដល់ប្រជាជនទាំងសងខាង ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់   និងបង្កើនសុភមង្គលសម្រាប់ប្រជាជនក្នុងតំបន់ និងសកលលោក។ 

ទីក្រុងហុងកុង៖ នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9