វគ្គបណ្តុះបណ្តាលកសាងសមត្ថភាព ស្ដីពីការកំណត់ និងការឆ្លើយតបលើជនរងគ្រោះ ដែលមានបញ្ហាផ្លូវចិត្ត និងបញ្ហាផ្លូវចិត្ដសង្គម សម្រាប់បុគ្គលិកមន្ទីរពេទ្យ
ថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ២០២៤
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត ប៉ែន រិកស៊ី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបញ្ជ្រាបយេនឌ័រ នៃក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីភាព បើកវគ្គណ្តុះបណ្តាលកសាងសមត្ថភាព ស្ដីពីការកំណត់ និងឆ្លើយតបលើជនរងគ្រោះដែលមានបញ្ហាផ្លូវចិត្ត និងបញ្ហាផ្លូវចិត្តសង្គម សម្រាប់បុគ្គលិកមន្ទីរពេទ្យ។
វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងក្នុងគោលបំណង៖
- បង្កើនចំណេះដឹងអំពីផលប៉ះពាល់ដែលបណ្តាលមកពីហិង្សាលើស្ដ្រី កុមារ និង
- បង្កើនសមត្ថភាពជំនាញមូលដ្ឋានក្នុងការផ្តល់ការគាំទ្រដំបូង និងយន្តការក្នុងការដោះស្រាយបញ្ហា។
វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងដោយនាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន ធ្វើឡើងក្នុងរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៩-៣០ ខែសីហា ឆ្នាំ២០២៤ នៅសាលប្រជុំសណ្ឋាគារ សុខថៃសាន្ដ ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីលោក នុន សុវឌ្ឍនា ក្រុមការងារលេខាធិការយេនឌ័រ នៃក្រសួងសុខាភិបាល និងលោក លោកស្រីជាបុគ្គលិកមន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិ និងមន្ទីរពេទ្យបង្អែកខេត្ត ចំនួន១៥ នៃរដ្ឋបាលខេត្តទាំង១៤ រួមមាន ខេត្តកំពង់ឆ្នាំង កំពង់ធំ កំពត កណ្តាល កែប តាកែវ ក្រចេះ រតនគិរី មណ្ឌលគិរី ឧត្តរមានជ័យ ប៉ៃលិន ព្រៃវែង ត្បូងឃ្មុំ និងស្ទឹងត្រែង ដោយមានការគាំទ្រថវិកាពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា ក្នុងគម្រោងទប់ស្កាត់ និងបង្ការជំងឺឆ្លងក្នុងមហាអនុតំបន់មេគង្គហិរញ្ញប្បទានបន្ថែម។