Cambodia
⬆️ 0%
ព័ត៌មានលំអិត

Image
សិក្ខាសាលាស្តីពី ការបញ្ចប់គម្រោង m4h IQLS នៅរាជធានីភ្នំពេញ
ថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ២០២៤

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្ដមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការ បានអញ្ជើញចូលរួមក្នុងអង្គសិក្ខាសាលាស្តីពី “ការបញ្ចប់គម្រោង m4h IQLS” នៅសណ្ឋាគារសាន់វ៉េ។

អង្គសិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងដូចខាងក្រោម៖
(១) ពិនិត្យមើលទិដ្ឋភាពទូទៅនៃលទ្ធផល និងសមិទ្ធផល សំខាន់ៗរបស់មន្ទីរពិសោធន៍
(២) បង្ហាញវឌ្ឍនភាព LQMS នៃលទ្ធផលវាយតម្លៃចុងក្រោយ 
(៣) រំលេចការរកឃើញទាក់ទងនឹងបញ្ហាប្រឈម ដំណោះស្រាយ និងអនុសាសន៍សម្រាប់ការកែលម្អបន្ថែមទៀត និង
(៤) ចែករំលែកបទពិសោធន៍ តាមទីតាំងនីមួយៗ។

គួរបញ្ជាក់ផងដែរថា អង្គសិក្ខាសាលានេះមានការចូលរួមពីលោកស្រី Kristina Knispel ប្រធានគម្រោងអង្គការ GIZ ប្រចាំប្រទេសកម្ពុជា លោកស្រី Franziska Fuerst (Team leader of project) លោកប្រធានមន្ទីរពេទ្យ ប្រធានមន្ទីរពិសោធន៍ទីតាំងទាំង១២ និងក្រុមការងារ m4h IQLS សរុបប្រមាណ ៤៨នាក់។

Image 1
Image 2
Image 3
Image 4
Image 5