ថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ២០២៥
នារសៀលថ្ងៃសុក្រ ១៣រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ ក្នុងដំណើរត្រឡប់មកកាន់រាជធានីភ្នំពេញវិញ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល បានអញ្ជើញចូលទស្សនា និងអុជធូបបួងសួង នៅព្រះវិហាឈើបុរាណ ក្នុងវត្តរកាកណ្តាលចាស់ ខេត្តក្រចេះ ដើម្បីសុំសេចក្តីសុខសប្បាយ សេចក្តីចម្រើន ជាមួយសុខភាពបរិបូណ៍ ជូនដល់ប្រជាពលរដ្ឋ មន្រ្តីរាជការ បុគ្គលិកសុខាភិបាលទាំងអស់ ដែលកំពុងបំពេញបេសកកម្មយ៉ាងសស្រាក់សស្រាំ ក្នុងការលើកកម្ពស់គុណភាពបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។