Cambodia
⬆️ 0%
ព័ត៌មានលំអិត

Image
សិក្ខាសាលាស្តីពីការផ្តួចផ្តើមការបង្ការការធ្វើអត្តឃាត
ថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០២៤

រាជធានីភ្នំពេញ៖ ថ្ងៃសុក្រ ៤កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមឱសថការី ឈី ហុង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមបើក សិក្ខាសាលាស្តីពីការផ្តួចផ្តើមការបង្ការការធ្វើអត្តឃាត  ដែលបានរៀបចំនៅ សណ្ឋាគារសុខា រ៉េស៊ីដង់ ភ្នំពេញ  ដោយមានការចូលរួមពីសំណាក់  ឯកឧត្តម លោកជំទាវ តំណាងក្រសួង/ស្ថាប័នពាក់ព័ន្ធ ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានអង្គភាពថ្នាក់កណ្តាល ចំណុះក្រសួងសុខាភិបាល និងប្រធានមន្ទីរសុខាភិបាលរដ្ឋបាលរាជធានី ខេត្ត ព្រមទាំងលោកស្រីវេជ្ជបណ្ឌិត Juanna Mariana Trias តំណាងអង្គការសុខភាពពិភពលោក ប្រចាំប្រទេសកម្ពុជា និង លោកស្រី Hannah Marqusee តំណាងអង្គការ USAID រួមទាំងលោក លោកស្រី តំណាងដៃគូអភិវឌ្ឍន៍ អង្គការអន្តរជាតិ និងអង្គការមិនមែនរដ្ឋាភិបាល ដែលសមាជិក សមាជិកានៃអង្គសិក្ខាសាលាសរុប ចំនួន ១១២នាក់។ 

គោលបំណងនៃសិក្ខាសាលានៅថ្ងៃនេះ គឺដើម្បី៖
១. ស្វែងយល់ពីការធ្វើអត្តឃាតជាសកល និងក្នុងតំបន់
២. ពិនិត្យ និងស្វែងយល់អំពីតួនាទី និងភារកិច្ចរបស់ស្ថាប័ន និងដៃគូពាក់ព័ន្ធក្នុងការចូលរួមអភិវឌ្ឍការផ្តួចផ្តើមកម្មវិធីបង្ការការធ្វើអត្តឃាត
៣. ចែករំលែកបទពិសោធន៍នៃការបង្ការការធ្វើអត្តឃាត
៤. ប្រមូលធាតុចូល ដើម្បីអភិវឌ្ឍកម្មវិធីជាតិស្ដីពីការបង្ការការធ្វើអត្តឃាត ។

លោកស្រីវេជ្ជបណ្ឌិត Jaana Marianna Trias តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជាបានបង្ហាញថាបញ្ហានៃការធ្វើអត្តឃាតបានក្លាយទៅជាបញ្ហាសុខភាពសាធារណៈមួយថ្មីទៀត ដែលយើងត្រូវរួមគ្នាដោះស្រាយ។
ឯកឧត្តមឱសថការីរដ្ឋលេខាធិការ ក៏បានគូសបញ្ជាក់ថាការបង្ការការធ្វើអត្តឃាតមិនមែនជាការទទួលខុសត្រូវរបស់ក្រសួង/ស្ថាប័ន ឬអង្គការ ណាមួយដាច់ដោយឡែកឡើយ។ វិធីសាស្រ្តបង្ការការធ្វើអត្តឃាតទាមទារឱ្យមានការខិតខំប្រឹងប្រែងរួមគ្នា និងធ្វើការជាមួយគ្នាជាប្រព័ន្ធ ដើម្បីអាចបង្កើតជាសំណាញ់សុវត្ថិភាពដែលមានប្រសិទ្ធភាព។ ដូច្នេះ កិច្ចសហការ និងការប្រាស្រ័យទាក់ទងគ្នា គឺជាគន្លឹះក្នុងការកសាងវិធីសាស្រ្តដ៏ទូលំទូលាយ  (Comprehensive) និងគ្រប់ជ្រុងជ្រោយ (Holistic) ក្នុងការបង្ការការធ្វើអត្តឃាត និងបានអំពាវនាវ ដល់ដៃគូអភិវឌ្ឍន៍ ទាំងទ្វេភាគី និងពហុភាគី ដៃគូដែលពាក់ព័ន្ធទាំងអស់ សូមជួយគាំទ្រធនធានបន្ថែមទៀត ដើម្បីរៀបចំឱ្យមានគម្រោងការងារជាយុទ្ធសាស្រ្តរួម (A Common Strategic Framework) មួយសម្រាប់ការបង្ការការធ្វើអត្តឃាតនៅកម្ពុជា។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10