Cambodia
⬆️ 0%
ព័ត៌មានលំអិត

Image
សិក្ខាសាលាស្តីពី ការចែករំលែកបទពិសោធន៍នៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈរបស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំឆ្នាំ២០២៣ សម្រាប់កម្រិតអនុវិទ្យាល័យ
ថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០២៤

ខេត្តប៉ៃលិន៖ នាព្រឹកថ្ងៃសុក្រ ១១កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ស៊ិ​ក ប៊ុណ្ណា រដ្ឋលេខាធិការ និងលោកវេជ្ជបណ្ឌិត ភុំ សំសុង ប្រធាននាយកដ្ឋានបុគ្គលិក និងជាសមាជិកគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) បានទៅចូលរួមក្នុងសិក្ខាសាលាស្តីពី ការចែករំលែកបទពិសោធន៍នៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈរបស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ ឆ្នាំ២០២៣ សម្រាប់កម្រិតអនុវិទ្យាល័យ។

សិក្ខាសាលានេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ និងមានការចូលរួមពី សមាជិក គ.វ.ជ. អភិបាលនៃគណៈអភិបាលខេត្ត អភិបាលនៃគណៈអភិបាលក្រុង ស្រុក ខណ្ឌ មន្ទីរអប់រំយុវជន និងកីឡាតាម ក្រុង ស្រុក ខណ្ឌក្នុងខេត្តប៉ៃលិន ព្រមទាំងសិក្ខាកាមផ្សេងទៀតយ៉ាងច្រើនកុះករ ប្រមាណ ៨០០នាក់។   

ក្នុងកម្មវិធីនេះក៏មានការទស្សនកិច្ចផ្ទាល់នៅអនុវិទ្យាល័យ ភ្នំយ៉ាត ដែលជាជ័យលាភីលេខ១ នៃអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ ឆ្នាំ២០២៣ សម្រាប់អនុវិទ្យាល័យផងដែរ។

Image 1
Image 2
Image 3
Image 4