ហ្សឺណែវ សហព័ន្ធស្វីស៖ នាថ្ងៃពុធ ទី២១ ខែឧសភា ឆ្នាំ២០២៥ លោកជំទាវសាស្ត្រាចារ្យ អ៉ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល ទទួលបន្ទុកលើកកម្ពស់សមត្ថភាពថែទាំគិលានុបដ្ឋាក-យិកា បានអញ្ជើញចូលរួមក្នុងព្រឹត្តការណ៍អម នៃមហាសន្និបាតអង្កការសុខភាពពិភពលោក លើកទី៧៨ «ភាពជាអ្នកដឹកនាំគិលានុបដ្ឋាក-យិកា និងឆ្មប៖ ជំរុញគោលដៅសុខភាពសកល» រៀបចំឡើង ដោយមានកាចូលរួមពីប្រទេសរដ្ឋសមាជិកពីប្រទេសអាស៊ី អារ៉ាប់ និងអុឺរ៉ុប។
កិច្ចប្រជុំសំដៅលើកកម្ពស់សមត្ថភាពថែទាំ និងគុណតម្លៃដល់បុគ្គលិកសុខាភិបាល កម្រិតថែទាំឆ្មប គិលានុបដ្ឋាក-យិកា អាចឆ្លើយតបបានទៅតម្រូវការទាំងបច្ចេកទេសអមវេជ្ជសាស្ត្រ ទាំងកម្រិត ជាពិសេសភាពជាអ្នកដឹកនាំ និងគ្រប់គ្រង។ តួនាទីរបស់អ្នកដឹកនាំលើសមត្ថភាពថែទាំ-សម្រាល គឺជាភារកិច្ច និងការទទួលខុសត្រូវដ៏ធំធេង ដែលត្រូវសំដៅភ្ជាប់គ្នាជាចាំបាច់រវាង «សុខភាព និងភាពចំរើនរុងរឿង / Health and Wealth» ដែលពិតជាការចូលរួមទ្រទ្រង់សេដ្ឋកិច្ចនៃជាតិនិមួយៗ តាមរយៈរក្សាឱ្យបាន និងកាន់តែបង្កើនផលិតភាពនៃប្រជាជននៃជាតិនីមួយៗ សម្រាប់សង្គមរបស់ខ្លួន (the productivity of population of each nation)។