Cambodia
ព័ត៌មានលំអិត

Image
ដំណើរទស្សនកិច្ចរបស់ លោកជំទាវ Frances Adamson AC អភិបាលនៃអូស្រ្តាលីខាងត្បូង និងឯកឧត្តម  Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត
ថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ ២០២៥

នារសៀលថ្ងៃចន្ទ ៨ រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតបានរៀបចំទទួលដំណើរទស្សនកិច្ចរបស់ លោកជំទាវ Frances Adamson AC អភិបាលនៃអូស្រ្តាលីខាងត្បូង និងឯកឧត្តម  Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ព្រមទាំងគណៈប្រតិភូ មកទស្សនកិច្ចនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត តាមរយៈអង្គការ Sight for All ក្នុងគោលបំណង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការជួយបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យចក្ខុសាស្រ្ត និងការកាត់បន្ថយភាពពិការភ្នែកក្នុងប្រទេសកម្ពុជា។

នៅក្នុងដំណើរទស្សនៈកិច្ចនេះផងដែរ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅពី ឯកឧត្តមសាស្រ្តាចារ្យ ងី ម៉េង ប្រធានកម្មវិធីជាតិសុខភាពភ្នែក និងជានាយកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នាយករងមន្ទីរពេទ្យ ប្រធានអនុប្រធានការិយាល័យទាំងបី ប្រធានផ្នែកចក្ខុរោគ និងវេជ្ជបណ្ឌិតឯកទេសផ្នែកចក្ខុរោគផងដែរ។

Image 1
Image 2
Image 3
Image 4