រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៨៦៩ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តម ហុក ខៀវ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធាននាយកដ្ឋាន នីតិកម្ម អមដំណើរដោយមន្រ្តីបច្ចេកទេសមជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព ចំនួន ២រូប បានអញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពីការគាំទ្រដល់ក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងការធ្វើដីកាបង្ការ និងទប់ស្កាត់ផលប៉ះពាល់នៃគ្រឿងស្រវឹងនៅក្នុងសហគមន៍ នៅទីស្តីការក្រសួងមហាផ្ទៃ។
កិច្ចប្រជុំនេះ មានគោលបំណង (១) ជំរុញ និងគាំទ្រដល់ក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងការធ្វើដីការដើម្បីបង្ការ និងទប់ស្កាត់ផលប៉ះពាល់ដែលបណ្តាលមកពីគ្រឿងស្រវឹងនៅក្នុងសហគមន៍ និងការអនុវត្តកាន់តែមានប្រសិទ្ធភាព (២) ជំរុញការធ្វើគោលនយោបាយដើម្បីកាត់បន្ថយផលប៉ះពាល់នៅថ្នាក់ក្រោមជាតិក្នុងការលើកកម្ពស់សុខុមាលភាពសង្គម និងសន្តិសុខសហគមន៍។
សូមបញ្ជាក់ដែរថាកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រីជាថ្នាក់ដឹកនាំបច្ចេកទេសជាន់ខ្ពស់ និងមន្រ្តី តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងអង្គការសង្គមស៊ីវិល សរុបចំនួន ៤០រូប។