ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃពុធ ១០រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្មាំ២០២៥ ដោយទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា និងក្រុមការងាររួមមានឯកឧត្ដម ឈី ហុង ឯកឧត្តម ម៉ឹង វណ្ណារុំ និងតំណាងមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ស្ពឺ បានចុះពិនិត្យស្វែងយល់ពីការបម្រើសេវាសុខាភិបាលនៅមូលដ្ឋានសុខាភិបាលសាធារណៈ តាមបណ្តោយផ្លូវលេខ៤៤ ក្នុងខេត្តកំពង់ស្ពឺ។
នាឱកាសនោះ ក្រុមការងារបានពិនិត្យដោយផ្ទាល់ពីស្ថានភាពបុគ្គលិក ហេដ្ឋារចនាសម្ព័ន្ធ ភូមិសាស្រ្តគ្របដណ្តប់ការគ្រប់គ្រងនិងចាត់ចែងការងារ នៅមណ្ឌលសុខភាព ជា ស៊ីម ឱរ៉ាល់ មណ្ឌលសុខភាពរលាក់កងជើង និងប៉ុស្តិ៍សុខភាពឆ្ពិន។
បន្ថែមលើនេះ ក្រុមការងារក៏បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋានដើម្បីស្វែងយល់ពីបញ្ហាសុខភាពជាអាទិភាព និងតម្រូវការសេវាសុខាភិបាលផងដែរ។