Cambodia
ព័ត៌មានលំអិត

Image
«រួមគ្នា យើងពិតជាអាចខិតខំធ្វើឱ្យបាន នោះគឺមិនទុកចោលកុមារណាម្នាក់ឡើយ ទោះគាត់ចាប់កំណើតនៅទីណាក៏ដោយ!»
ថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ ២០២៥

ទីក្រុងហ្សឺណែវ សហព័ន្ធស្វីស៖ នាថ្ងៃព្រហស្បតិ៍ ទី២២ ខែឧសភា ឆ្នាំ២០២៥ លោកជំទាវសាស្ត្រាចា្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល ទទួលភារកិច្ចលើកកម្ពស់សុខភាពមាតា-ទារក និងសេវាថែទាំ បានអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍អម (Side Event) ស្តីពីគោលនយោបាយ និងដំណើរវិវត្តន៍ថ្មីនៃរបៀបរបបផ្គត់ផ្គង់វ៉ាក់សាំង របស់អង្គការដៃគូរ Gavi។

ក្នុងនាមតំណាងឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីសុខាភិបាលកម្ពុជា លោកជំទាវសាស្ត្រាចារ្យរដ្ឋលេខាធិការទទួលបន្ទុក បានពាំនាំនូវការកោតសរសើរ គាំទ្រចំពោះទិសដៅវិវត្តន៍ថ្មីៗ នៃយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់ Gavi (Gavi 6.0.) ដែលកាន់តែផ្តោតការយកចិត្តទុកដាក់សំខាន់បំផុត និងខិតជិតផ្ទាល់ជាមួយប្រទេស ជាដៃគូរក្នុងការចរចារតម្លៃ រៀបចំបទដ្ឋាននានា និងផ្គត់ផ្គង់វ៉ាក់សាំង ដែលយន្តការថ្មីនេះ កាន់តែធានាបានដំណើរការផលិត និងផ្គត់ផ្គង់ឱ្យទទួលបានលទ្ធផលចីរភាព ក្នុងអាទិភាពសម្រាប់សុខភាពសកល។

ជាទីបញ្ចប់ លោកជំទាវសាស្ត្រាចារ្យរដ្ឋលេខាធិការ បានគូសបញ្ជាក់ជូនចំពោះអង្គប្រជុំនៃបណ្តាប្រទេសទាំងឡាយថា «បើយើងរួមគ្នាបាន នោះយើងពិតជាអាចខិតខំធ្វើឱ្យបាន-នោះគឺមិនទុកចោលកុមារណាម្នាក់ឡើយ ទោះគាត់ចាប់កំណើតនៅទីណាក៏ដោយ!»។

ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តមសាស្រ្តាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការ ទទួលបន្ទុកទំនាក់ទំនងសាធារណៈ និងគុណភាពសេវាសុខាភិបាលផងដែរ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17