សិក្ខាសាលារៀបចំមន្ទីរពេទ្យជាតិ ដើម្បីបំពេញតាមស្តង់ដាទទួលស្គាល់គុណភាពសេវាមន្ទីរពេទ្យ ក្រោមប្រធានបទស្តីពី ការរៀបចំបង្កើតផែនការកែលម្អគុណភាព និងសុវត្ថិភាពអ្នកជំងឺ
ថ្ងៃទី ១៦ ខែ កញ្ញា ឆ្នាំ ២០២៤
រាជធានីភ្នំពេញ៖ ថ្ងៃចន្ទ ១៤កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារកែលម្អគុណភាពសុខាភិបាល បានអញ្ជើញចូលរួមក្នុងពិធីបើកសិក្ខាសាលារៀបចំមន្ទីរពេទ្យជាតិ ដើម្បីបំពេញតាមស្តង់ដាទទួលស្គាល់គុណភាពសេវាមន្ទីរពេទ្យ ក្រោមប្រធានបទស្តីពី ការរៀបចំបង្កើតផែនការកែលម្អគុណភាព និងសុវត្ថិភាពអ្នកជំងឺ នៅសណ្ឋាគារកាំបូឌីយ៉ាណា។
សិក្ខាសាលាលើកទី៦នេះ ផ្តោតលើការរៀបចំផែនការលើកកម្ពស់គុណភាព និងសុវត្ថិភាពអ្នកជំងឺ ដែលជាស្តង់ដាតម្រូវនៅក្នុងចំណោមស្តង់ដាក្រុមទី៣ ដែលផ្តោតទៅលើការលើកកម្ពស់គុណភាព សុវត្ថិភាពអ្នកជំងឺ និងការគ្រប់គ្រងហានិភ័យ។
សូមបញ្ជាក់ផងដែរថា សិក្ខាសាលានេះមានការអញ្ជើញចូលរួមដោយនាយកដ្ឋានមន្ទីរពេទ្យ នៃក្រសួងសុខាភិបាល តំណាងមន្ទីរពេទ្យជាតិ មជ្ឈមណ្ឌលជាតិ និងទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ ព្រមទាំង USAID-EQHA II/FHI360។