Cambodia
⬆️ 0%
ព័ត៌មានលំអិត

Image
វគ្គបណ្ដុះបណ្ដាលស្ដីពី ការត្រួតពិនិត្យនីត្យានុកូលភាព
ថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ ២០២៤

ទីស្ដីការគណៈរដ្ឋមន្ត្រី៖ ថ្ងៃពុធ ១រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តម សុខ សំអាង រដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តម ហុក ខៀវ ទីប្រឹក្សា និងប្រធាននាយកដ្ឋាននីតិកម្ម និងលោក ភុំ សំសុង ប្រធាននាយកដ្ឋានគ្រប់គ្រងបុគ្គលិក បានអញ្ជើញចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពី ការត្រួតពិនិត្យនីត្យានុកូលភាព (Controle de Legalité) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់។

ពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ការត្រួតពិនិត្យនីត្យានុកូលភាព» រៀបចំឡើងដោយក្រុមប្រឹក្សាអ្នកច្បាប់ នៃទីស្តីការគណៈរដ្ឋមន្ត្រី និង ធ្វើបទឧទ្ទេសនាមដោយឯកឧត្តមបណ្ឌិត ហេង វង្សប៊ុនឆាត ទីប្រឹក្សារាជរដ្ឋាភិបាល និងជាទីប្រឹក្សាក្រុមប្រឹក្សាអ្នកច្បាប់ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីចំណុះស្តីការគណៈរដ្ឋមន្ត្រី ក្រុមប្រឹក្សាអ្នកច្បាប់ និងក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាល និងនិស្សិត សរុបប្រមាណ ៥០០នាក់។

Image 1
Image 2
Image 3
Image 4
Image 5
Image 6