Cambodia
⬆️ 0%
ព័ត៌មានលំអិត

Image
វគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីការអនុវត្តថវិកាមូលនិធិគាំទ្រការផ្តល់សេវា (SDG) សម្រាប់មន្ទីរសុខាភិបាល ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ និងមន្ទីរពេទ្យបង្អែកខេត្ត
ថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ២០២៤

ខេត្តសៀមរាប៖ នាថ្ងៃសុក្រ ៣រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ១២:០០នាទីថ្ងៃត្រង់ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត យូ ពិសី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ និងជានាយកគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី២ បានអញ្ជើញជាអធិបតីបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីការអនុវត្តថវិកាមូលនិធិគាំទ្រការផ្តល់សេវា (SDG) សម្រាប់មន្ទីរសុខាភិបាល ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ និងមន្ទីរពេទ្យបង្អែកខេត្ត ដែលមានរយៈពេល ៤ថ្ងៃ គឺនៅថ្ងៃទី១៧-២០ ខែកញ្ញា ឆ្នាំ២០២៤។ 

វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ៗ ចំនួន ៤រួមមាន៖
១. ពង្រឹងការយល់ដឹងឱ្យបានច្បាស់លាស់អំពីការអនុវត្តថវិកា SDG
២. ពង្រឹងការរៀបចំឯកសារពាក់ព័ន្ធ និងជំរុញការរៀបចំរបាយការណ៍ឱ្យបានត្រឹមត្រូវ ទាន់ពេលវេលា និងទៀងទាត់
៣. គាំទ្រការប្រើប្រាស់ប្រាស់ប្រព័ន្ធអេឡិចត្រូនិច (Google Form) ដើម្បីបញ្ជូនរបាយការណ៍ហិរញ្ញវត្ថុប្រចាំខែ និងរាយការណ៍អំពីសកម្មភាពចុះបង្វឹក
៤. ការចុះបង្វឹកផ្ទាល់ដល់មន្ត្រីទទួលបន្ទុកហិរញ្ញវត្ថុនៅតាមមូលដ្ឋានសុខាភិបាល

វគ្គបណ្តុះបណ្តាលនេះ មានការអញ្ជើញចូលរួមពី លោក តឹក សុភឿន អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ឯកឧត្ដមវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តសៀមរាប លោកខុប មានរិទ្ធ អនុប្រធាននាយកដ្ឋានថវិកា និងហិរញ្ញវត្ថុ លោកស្រី ម៉ម សុថាវី អនុប្រធាននាយកដ្ឋានថវិកា និងហិរញ្ញវត្ថុ តំណាងធនាគារពិភពលោក និងសិក្ខាកាមដែលជាគ្រូបង្គោលនៅមន្ទីរសុខាភិបាល មន្ទីរពេទ្យបង្អែកខេត្ត និងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ នៃរដ្ឋបាលរាជធានីភ្នំពេញ កណ្តាល ស្វាយរៀង និងខេត្តបន្ទាយមានជ័យ សរុបចំនួន ៧០រូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7