Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ នៃក្រុមការងារបច្ចេកទេសចម្រុះលើវិស័យសន្តិសុខស្បៀង និងអាហាររូបត្ថម្ភ
ថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ១៥ រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង  អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំក្រុមការងារសុខាភិបាលចូលរួមក្នុង កិច្ចប្រជុំជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័ពាក់ព័ន្ធ នៃក្រុមការងារបច្ចេកទេសចម្រុះលើវិស័យសន្តិសុខស្បៀង និងអាហាររូបបត្ថម្ភ ដើម្បីតាមដាន ត្រួតពិនិត្យការអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ លើកទី៣ ( ២០២៤-២០២៨ ) នៅទីស្តីការគណ:រដ្ឋមន្ត្រី  ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ។ 

កិច្ចប្រជុំនេះ បានផ្តោតសំខាន់លើ(១)ការពង្រឹងកិច្ចសហការសម្របសម្រួល លើការតាមដាន ត្រួតពិនិត្យការអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ជារួម និងតាមបណ្តាវិស័យពាក់ព័ន្ធសំខាន់ៗ (២) ស្វែងយល់ពីបញ្ហាប្រឈមពាក់ព័ន្ធនឹងការអនុវត្តការងារខាងលើ និង (៣) ការបង្ហាញនិង ពិភាក្សា លើយន្តការនៃការរាយកាណ៍ រួមទាំងសូចនាករសំខាន់ៗដែលត្រូវជ្រើសរើសសម្រាប់រាយការណ៍ពាក់ព័ន្ធនឹងការអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីសន្តិសុខស្បៀង និងអាហាររូបត្ថម្ភ លើកទី៣ (២០២៤- ២០២៨)។ 

គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោក លោកស្រី ជាតំណាង នៃក្រសួងស្ថាប័នពាក់ព័ន្ធ ឯកឧត្តមអនុប្រធាន ឯកឧត្តមអគ្គលេខាធិការ និងមន្ត្រី នៃក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ព្រមទាំង អ្នកពាក់ព័ន្ធចូលរួមសរុបទាំងអស់មានចំនួនប្រមាណ  ៣៨ រូប ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6