Cambodia
ព័ត៌មានលំអិត

Image
ពិធីបិទ​វគ្គ​ និង​ប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សាដល់សិក្ខាកាមវគ្គបណ្តុះបណ្តាលអេពីដេមីសាស្រ្តអនុវត្តជួរមុខសម្រាប់សុខភាពតែមួយ (៣ ខែ) ជំនាន់ទី១
ថ្ងៃទី ០៦ ខែ មិថុនា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ នាថ្ងៃសុក្រ ១១កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥៖ ដោយទទួលបាននូវការអនុញ្ញាត ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ប្រធានគណៈកម្មការអន្តរក្រសួងសម្រាប់​សុខភាពតែមួយ ( One Health) និងជាប្រធានក្រុមប្រឹក្សាភិបាលកម្មវិធីបណ្តុះបណ្តាលអេពីដេមីសាស្រ្តអនុវត្តន៍ បានអញ្ជើញជាអធិបតីក្នុងពិធី​  “បិទ​វគ្គ​ និងពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សាដល់សិក្ខាកាមវគ្គបណ្តុះបណ្តាលអេពីដេមីសាស្រ្តអនុវត្តជួរមុខសម្រាប់សុខភាពតែមួយ (៣ ខែ) ជំនាន់ទី១”  ដែលរៀបចំដោយនាយកដ្ឋានប្រយុទ្ធនឹងជំងឺ ឆ្លង​ នៃក្រសួងសុខាភិបាល សហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន ឧបត្ថម្ភថវិកាដោយអង្គការបណ្តាញអេដេមីសាស្រ្តនឹងបច្ចេកវិទ្យាប្រចាំនៅតំបន់អាស៊ីខាងត្បូង (SAFETYNET) ។ 

វគ្គបណ្តុះបណ្តាលអេពីដេមីសាស្រ្តអនុវត្តជួរមុខសម្រាប់សុខភាពតែមួយ ជំនាន់ទី១ មានគោលបំណង៖

-បង្ហាញ​នូវ​ កម្មវិធី​សិក្សា​រយៈពេល​ ៣​ខែ​ និង​ខ្លឹមសារ​នៃ​វគ្គ​បណ្ដុះបណ្ដាល​ ដែល​សង្កត់​ធ្ងន់​នៅ​លើ​ការ​គ្រប់គ្រង​ជំងឺ​ឆ្លង​ ដែល​បណ្តាល​ឱ្យប៉ះពាល់​ដល់​ សុខ​ភាព​មនុស្ស​ សុខ​ភាព​សត្វ​ និង​សុខភាព​បរិស្ថាន​។  ការចែករំលែកលទ្ធផល​សិក្សា​ ការដក​ពិសោធន៍​ទ្រឹស្តី​ និង​ការ​អនុវត្តន៍​ជាក់​ស្ដែង​។ 

-សិក្ខា​កាម​ចំនួន​ ២០​រូប​ ដែល​បានជ្រេីសរេីស​ ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​ និង​បញ្ចប់​ដោយ​ជោគជ័យ​ មកពី​ក្រសួង​សុខាភិបាល​ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​និង​ នេសាទ​ និង​ក្រសួង​បរិស្ថាន​ ។ 

- ពិធី​ប្រគល់​វិញ្ញាបនប័ត្រ​ ជូន​ដល់​សិក្ខា​កាម​ និង គ្រូ​ឧទ្ទេស​ ព្រមទាំង​ក្រុម​សំរបសំរួល​វគ្គ​ទាំង​មូល​។ 

កម្មវិធី​នេះ​ មានការអញ្ជើញចូលរួមពីឯកឧត្តមវេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកបច្ចេកទេសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​និង​នេសាទ​ ក្រសួង​បរិស្ថាន  មន្ទីរសុខាភិបាលខេត្ត និងអង្គការ ដៃគូ​រ​ US-CDC  និង SAFETYNET ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17