Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំរបស់គណៈគ្រូពេទ្យជាតិ លើកទី១ អាណត្តិទី៤ លើប្រធានបទ “រួមគ្នាដើម្បីឧត្តមភាពវិជ្ជាជីវៈវេជ្ជសាស្រ្ត”
ថ្ងៃទី ០៧ ខែ មិថុនា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ ថ្ងៃទី០៦ ខែ មិថុនា ឆ្នាំ២០២៥៖ ចាប់ពីម៉ោង៨:៣០នាទីព្រឹក គណៈគ្រូពេទ្យកម្ពុជាបានរៀបចំកិច្ចប្រជុំលើកទី១ សម្រាប់អាណត្តិទី ៤ របស់ខ្លួនដើម្បីសំណេះសំណាលនិងបង្ហាញពីចក្ខុវិស័យនិងយន្តការដឹកនាំរបស់គណៈគ្រូពេទ្យនៅក្នុងអាណត្តិថ្មីដែលចាប់ផ្តើមពីឆ្នាំ ២០២៥នេះ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា ប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ បានរំលឹកឡើងពីមុខងារសំខាន់ៗរបស់គណៈគ្រូពេទ្យកម្ពុជា ដែលផ្តោតទៅលើការចុះបញ្ចិកា និងការផ្តល់អជ្ញាបណ្ណប្រកបវិជ្ជាជីវៈវេជ្ជសាស្រ្ត ការពង្រឹងក្រមសីលធម៌គ្រូពេទ្យ ការងារពង្រឹងអភិវឌ្ឍន៍វិជ្ជាជីវៈដល់គ្រូពេទ្យកម្ពុជា និងភាពចាំបាច់នៃការពង្រឹងមុខងារទាំងនេះ ព្រមទាំងរិះរកយុទ្ធសាស្រ្តធ្វើការងារទាំងនេះឱ្យកាន់តែប្រសើរឡើង។ ឯកឧត្តមប្រធានក៏បានបង្ហាញពីចក្ខុវិស័យ របស់គណៈគ្រូពេទ្យរួមទាំងគោលការណ៍ដែលគណៈគ្រូពេទ្យកម្ពុជានឹងប្រកាន់យកសម្រាប់ អនុវត្តការងារនៅតាមការិយាល័យគណៈគ្រូពេទ្យតាមរាជធានី ខេត្ត និងភូមិភាគ។

កិច្ចប្រជុំក៏បានរៀបចំក្រុមពិភាក្សារិះរកយុទ្ធសាស្រ្តសម្រាប់ឈានទៅសម្រេចគោលដៅលើការងារ (១)ការចុះបញ្ជិកា និងការផ្តល់អជ្ញាបណ្ណ (២) ការងារបណ្តុះបណ្តាលអភិវឌ្ឍន៍វិជ្ជាជីវៈ (៣) ការងារពង្រឹងក្រមសីលធម៌ និង ភាពជាអ្នកវិជ្ជាជីវៈវេជ្ជសាស្រ្ត និង (៤) ការពង្រឹងប្រពន្ធ័គ្រប់គ្រងការិយាល័យគណៈគ្រូពេទ្យគ្រប់ថ្នាក់។ 

ជាលទ្ធផលអង្គប្រជុំបានលើកឡើងនូវយុទ្ធសាស្រ្តជាច្រើនសម្រាប់ជាធាតុចូលក្នុងការរៀបចំផែនការយុទ្ធសាស្រ្ត ២០២៥ដល់២០៣០ សំរាប់ជាត្រីវិស័យក្នុងការអនុវត្តរបស់គណៈគ្រូពេទ្យជាតិ ដើម្បីកសាងអោយបាននូវឥស្សរៈភាព និងឧត្តមភាពនៃវិជ្ជាជីវៈវេជ្ជសាស្ត្រខ្មែរយើង។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15