Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាង «អនុក្រឹត្យស្ដីពីការបញ្ជាក់ចំណាយក្នុងប្រព័ន្ធគាំពារសង្គម»
ថ្ងៃទី ០៨ ខែ មិថុនា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ម៉ឹង វណ្ណារុំ អនុរដ្ឋលេខាធិការ បានដឹកនាំក្រុមការងារក្រសួងសុខាភិបាលចូលរួមកិច្ចប្រជុំអន្តរស្ថាប័នលើសេចក្តីព្រាង «អនុក្រឹត្យស្ដីពីការបញ្ជាក់ចំណាយក្នុងប្រព័ន្ធគាំពារសង្គម» ក្នុងគោលបំណងពិនិត្យ និងពិភាក្សាដើម្បីឱ្យការរៀបចំអនុក្រឹត្យនេះមានភាពគ្រប់ជ្រុងជ្រោយ និងស្របតាមតម្រូវការជាក់ស្តែងរបស់ប្រព័ន្ធគាំពារសង្គម។

កិច្ចប្រជុំនេះ ដឹកនាំដោយទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ និងមានការអញ្ជើញចូលរួមពី តំណាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ក្រសួងផែនការ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម លេខាធិការដ្ឋាននៃអនុគណៈកម្មាធិការទទួលបន្ទុកបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម និងនិយ័តករសន្តិសុខសង្គមសង្គម។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9