ខេត្តរតនគិរី៖ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ឯកឧត្ដមវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការ បានអញ្ជើញចូលរួមក្នុងកម្មវិធីសម្ពោធអគារសិក្សា អគារទីចាត់ការ អគារសយនដ្ឋាន អគារមន្ទីរពិសោធន៍ និងសមិទ្ធផលនានា នៅក្នុងខេត្តរតនគិរី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងកម្មវិធីនេះសម្តេចធិបតី ក៏បានផ្តល់អនុសាសន៍ចំនួន ១០ចំណុចជូនដល់ក្រសួងអប់រំ និងកីឡាផងដែរ។ជាចុងក្រោយសម្តេចធិបតី ក៏បានជម្រាបជូនពីយន្តការរបស់ រាជរដ្ឋាភិបាលកម្ពុជាចំនួន បីចំណុច ក្នុងការដោះស្រាយបញ្ហាព្រំដែនបច្ចុប្បន្នជាមួយប្រទេសថៃ។
កម្មវិធីនេះមានការចូលរួមពី ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីប្រតិភូ សមាជិកព្រឹទ្ធសភា សមាជិកសភា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ សិស្ស និងប្រជាជនយ៉ាងច្រើនកុះករ។ បន្ទាប់ពីកម្មវិធីសម្ភោធនេះហើយ ឯកឧត្ដមរដ្ឋលេខាធិការរួមជាមួយលោកប្រធានមន្ទីរសុខាភិបាលខេត្ត បានចុះទៅពិនិត្យពី វឌ្ឍនភាពនៃការសាងសង់មន្ទីរសុខាភិបាលខេត្តថ្មី ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្រេចបាន ប្រហែល៦៥% ហើយ។