Cambodia
ព័ត៌មានលំអិត

Image
ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១៦
ថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ ២០២៥

ខេត្តព្រៃវែង ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត សាន់ សាប់អី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាសមាជិកគណៈកម្មាធិការជាតិ សុវត្ថិភាពផ្លូវគោក បានអញ្ជើញចូលក្នុងទិវាសប្តាហ៍ជាតិសវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១៥ កិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក  ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ជើងគោក។

ការប្រារព្ធទិវាសប្តាហ៍ជាតិនេះ ដើម្បីក្រើនរំលឹកនិងបន្តខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ច និងបេសកកម្មរបស់ខ្លួន ឱ្យកាន់តែសកម្មថែមទៀត ក្នុងការលើកកំពស់ការយល់ដឹងអំពីច្បាប់ចរាចរណ៍ផ្លូវគោក និងការរឹតបន្តឹងការអនុវត្តច្បាប់ ដើម្បីអោយអ្នកប្រើប្រាស់ផ្លូវទាំងឡាយយល់ថាការគោរពច្បាប់ចរាចរណ៍ផ្លូវគោក គឺជាការគោរពស្រលាញ់អាយុជីវិតខ្លួនឯង និងអាយុជីវិតអ្នកដទៃ សមស្របតាមពាក្យស្លោកដែលបានដាក់ចេញ ដោយប្រមុខរាជរជ្ឋាភិបាលកម្ពុជា "ថ្ងៃនេះ ថ្ងៃស្អែក គ្មានគ្រោះថ្នាក់ចរាចរណ៍"។

ទិវានេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំតំណាងក្រសួង មន្ទីរ អង្គការ ដៃគូរពាក់ព័ន្ធ គណៈអភិបាល រាជធានី/ខេត្ត ស្នងការ ស្នងការរង មេបញ្ជការ បញ្ជាការរងកងរាជអាវុធហត្ថ យោធា ខេត្ត បងប្អូនប្រជាពលរដ្ឋ សិស្សនិស្សិត ក្រុមការងារយុវជន ស.ស.យ.ក. កាកបាទក្រហម កាយរិទ្ធិ  និងតំណាង ក្រុមហ៊ុន ម្ចាស់ជំនួយ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6