Cambodia
ព័ត៌មានលំអិត

Image
រដ្ឋមន្រ្តីសុខាភិបាល «ការដឹកនាំមានប្រសិទ្ធភាពនៅពេលរដ្ឋបាលរឹងមាំ ប្រកបដោយវិន័យខ្ជាប់ខ្ជួន»
ថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ១៤កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥៖ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី១ នៃខែមិថុនា ពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយក អគ្គនាយករង និងគ្រប់ប្រធានអង្គភាពថ្នាក់កណ្តាលក្រោមឱវាទក្រសួងសុខាភិបាល ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងតាមប្រព័ន្ធ Zoom ប្រធានមន្ទីរសុខាភិបាលខេត្ត។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានណែនាំដល់ថ្នាក់ដឹកនាំទទួលបន្ទុកការងារ ត្រូវបង្កើនប្រសិទ្ធភាពការងារប្រចាំថ្ងៃឱ្យកាន់តែល្អប្រសើរឡើងថែមទៀត ជាមួយនឹងផែនការសកម្មភាព ផែនការយុទ្ធសាស្រ្ត ការរៀបចំការធ្វើសំយោគមតិ និងការសហការជាមួយគ្រប់ផ្នែកពាក់ព័ន្ធគ្រប់ឋានុក្រម។ ថ្នាក់ដឹកនាំតាមអង្គភាព ត្រូវពង្រឹងបែបបទការងារ សមត្ថភាពមន្រ្តីក្រោមឱវាទលើការងារស្នូលឱ្យកាន់តែច្បាស់ និងល្អប្រសើរ។

ឯកឧត្តមសាស្រ្តាចារ្យដ្ឋមន្រ្តី បានណែនាំពង្រឹងបន្ថែមទៀតលើការងារឱសថសាស្រ្ត រួមទាំងឱសថបុរាណ ដោយត្រូវជំរុញក្នុងការបង្កើនសមត្ថភាព ដូចជាវិធីសាស្រ្តនៃការប្រើប្រាស់ស្តង់ដាឱសថឱ្យបានត្រឹមត្រូវ ចាប់ពីការបណ្តុះបណ្តាល រហូតដល់ការព្យាបាល ស្របតាមបច្ចេកទេស និងសម័យកាលនវានុវត្តន៍ និងក្រមសីលធម៌វិជ្ជាជីវៈជាឱសថការី។ បន្ថែមពីនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានរំលឹកបន្ថែមក្នុងការបន្តយកចិត្តទុកដាក់ឲ្យបានខ្ពស់លើការងារគាំពារសុខភាពមាតា ទារក និងកុមារ ដោយថ្នាក់ដឹកនាំតាមមន្ទីរពេទ្យត្រូវតែបង្កើនសមត្ថភាពមន្រ្តីជំនាញតាមរយៈការបណ្តុះបណ្តាលឱ្យកាន់តែមានជំនាញច្បាស់លាស់ ស្របតាមការរីកចម្រើននៃសកលលោក។ ម៉្យាងវិញទៀត ឯកឧត្តមសាស្ត្រាចារ្យ ក៏បានណែនាំបន្ថែមទៅថ្នាក់ដឹកនាំទទួលបន្ទុក ត្រូវជំរុញលើការងារបណ្តុះបណ្តាលគ្រប់កម្រិតស្តង់ដានៃការសិក្សា ទាំងគ្រឹះស្ថានសាធារណៈរបស់រដ្ឋ និងឯកជន។

ជាទីបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំត្រូវបន្តយកចិត្តទុកដាក់ពង្រឹងការធ្វើអភិបាលកិច្ច និងនិយ័តកម្មតាមសេវាសាធារណៈ ជាពិសេសវិស័យឯកជន ដើម្បីធានាការបម្រើសេវាសុខាភិបាលប្រកបដោយគុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព សមធម៌ និងក្រមសីលធម៌វិជ្ជាជីវៈ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19
Image 20
Image 21
Image 22
Image 23
Image 24
Image 25
Image 26
Image 27
Image 28
Image 29