Cambodia
ព័ត៌មានលំអិត

Image
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានបន្តធ្វើបាឋកថាលើភាពជាអ្នកដឹកនាំស្តីពីវិធីសាស្រ្តនៃការគិតពិចារណា “សម្ភារៈនិយមវិចារវិទ្យាបែបវិទ្យាសាស្រ្ត”
ថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០២៥

ថ្ងៃអង្គារ ១៥កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ចាប់ពីម៉ោង ២:០០នាទីរសៀល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើបទបាឋក ថាក្នុងវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទ ក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមសរុបចំនួន ៣ ៤៧២នាក់។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកពីវីរៈភាពរបស់មន្រ្តីសុខាភិបាលដែលកំពុងតែបន្តខិតខំផ្តល់សេវាដល់ប្រជាជន និងគ្រួសារកងទ័ពនៅតាមតំបន់ព្រំដែនក្នុងខេត្តព្រះវិហារ។ ឯកឧត្តមសាស្រ្តាចារ្យ បានអំពាវនាវឱ្យសហភាតរៈទាំងអស់ត្រៀមខ្លួន ជួយគាំទ្រដល់អ្នកផ្តល់សេវានៅជួរព្រំដែនទាំងស្មារតី និងសម្ភារៈជាពិសេសក្នុងគ្រាអាសន្ន។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានពាំនាំជូនថ្នាក់ដឹកនាំគ្រប់ឋានានុក្រមពីសមិទ្ធិផល ដែលគណៈប្រតិភូក្រសួងសុខាភិបាលទទួលបាននៅក្នុងកិច្ចប្រជុំ មហាសន្និបាតអង្គការសុខភាពពិភពលោក (78th World Health Assembly) លើកទី៧៨។ ជាមួយគ្នានេះដែរ ឯកឧត្តមសាស្ត្រាចារ្យបាននាំយកនូវសេចក្តីស្រឡាញ់រាប់អាន ការកោតសើរពីនាយកប្រចាំតំបន់ (WHO-Western Pacific Region, Regional Director) និង ឯកឧត្តមអគ្គនាយកអង្គការសុខភាពពិភពលោក Dr Tedros នាជំនួបទ្វេភាគី មកដល់គ្រប់បុគ្គលិកសុខាភិបាលកម្ពុជាផងដែរ។

ជាកិច្ចបន្ត ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី ក៏បានលើកយកចំនុចសំខាន់ៗនៃនិយមន័យនៃភាពជាអ្នកដឹកនាំក្នុងស្ថានភាពបច្ចុប្បន្ន។ បន្ថែមពីលើនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានលើយកប្រធានបទ “ភាពចាំបាច់ និងភាពចៃដន្យ” ជាផ្នែកមួយនៃវិចារវិទ្យាបែបសម្ភារៈនិយម មកធ្វើការពន្យល់សម្រាប់ជួយឱ្យថ្នាក់ដឹកនាំ អាចស្វែងយល់ស៊ីជម្រៅថែមទៀតពីអង្គវត្ថុឬបាតុភូតិ។ គោលគំនិតនេះអាចជួយឱ្យអ្នកដឹកនាំ អាចទទួលយកអ្វីដែលមានភាពចាំបាច់ និងមានភាពបុរេសកម្ម ក្នុងការត្រៀមខ្លួនសម្រាប់ភាពចៃដន្យដែលអាចកើតមានឡើង។ 

ដោយមានការអនុញ្ញាតពី ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី នៅក្នុងសប្តាហ៍នេះ មានបទបង្ហាញចែករំលែកពីការដឹកនាំពីមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រះវិហារ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19
Image 20
Image 21
Image 22
Image 23
Image 24
Image 25
Image 26
Image 27
Image 28
Image 29
Image 30
Image 31
Image 32
Image 33
Image 34
Image 35
Image 36
Image 37
Image 38
Image 39